![](https://kh.tnaot.com/wp-content/uploads/2020/08/263c2b58d8a011eaba5b5185d252a44c.jpg)
ដំណឹងភ្ញាក់ផ្អើល! រឿន ស៊ីណាត បង្ហើបប្រាប់ថា នឹងចូលប្រកួតបវរកញ្ញាសម្រស់ម្តងទៀតក្នុងឆ្នាំណាមួយ
រម្លឹកពីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០១៨ កញ្ញារឿន ស៊ីណាត ដែលបានទៅចូលរួមប្រកួតដល់ប្រទេសថៃ និងបានធ្វើអោយជាតិសាសន៍ដទៃបានស្គាល់ពីប្រទេសកម្ពុជាកាន់តែច្រើនជាងមុន។
យ៉ាងណាម៉ិញក្នុងវីដេអូខ្លីមួយ ស៊ីណាត បង្ហើបអោយមហាជនដឹងថា រូបនាងមានបំណងចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាអន្តរជាតិម្តងទៀតក្នុងឆ្នាំណាមួយ។
នេះជាដំណឹងគួរអោយត្រេកអរ និងរីករាយបំផុតសម្រាប់ប្រជាជនខ្មែរ ដែលមានបវរកញ្ញាដ៏ពូកែពោរពេញទៅដោយសមត្ថភាព និងមានរូបសម្បត្តិស្រស់ស្អាតដូចជាកញ្ញា រឿន ស៊ីណាត ទៅចូលរួមប្រកួតក្នុងកម្មវិធីលំដាប់អន្តរជាតិតំណាងអោយនារីខ្មែរ។ អតីតបវរកញ្ញាចក្រវាលរូបនេះ មិនត្រឹមតែមានរូបរាង មុខមាត់ស្រស់ស្អាតប៉ុនណោះទេ នាងថែមទាំងមានសមត្ថភាពខាងសម្ដែងក្នុងខ្សែភាពយន្តបានគ្រប់ប្រភេទតួអង្គ ជាក់ស្ដែងដូចជាក្នុងរឿង «មនុស្សពិត» ជាដើម។
ដូច្នេះ រង់ចាំអ៊ុតទាំងអស់គ្នាថា រឿន ស៊ីណាត នឹងចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាអន្តរជាតិ នៅក្នុងឆ្នាំណាមួយក្នុងថ្ងៃខាងមុខនេះ៕