Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្អាត​ប្លែក​ម្យ៉ាង​! ​រឿន ​ស៊ី​ណាត ​ប្តូរ​ពី​ស្ទាយ៌​ស៊ី​វិល័យ ​មក​ជា​បែប​អ្នក​ស្រុក​ចម្ការ​វិញ​

ធ្លាប់តែឃើញតារាស្រី រឿន ស៊ីណាត តែងខ្លួនបែបស៊ីវិល័យ ស្រស់ឆើតឆាយចូលរួមកម្មវិធីតូចធំក្នុងសង្គម ពិសេស​ក្នុង​កម្មវិធី​ប្រកួត​​បវរ​កញ្ញា​​កម្ពុជា ​​កម្រ​នឹង​ឃើញ​កញ្ញា​ក្នុងសម្លៀកបំពាក់សាមញ្ញណាស់។

កាន់តែប្លែកអារម្មណ៍ជាមួយនឹងរូបភាពប៉ុន្មានសន្លឹករបស់ អតីតបវរកញ្ញាចក្រវាល រឿនណាត ទើបនឹងបង្ហោះ​ក្នុង​គណនី​អ៊ីនស្ដា​ក្រាម​ ក្នុងឈុតសម្លៀកបំពាក់សាមញ្ញបែបស្រុកស្រែចម្ការយ៉ាងស្រស់ស្អាត។ ស្ថិតនៅក្នុងឈុតអាវដៃវែង អមជាមួយអៀម​ខោខាវ​ប៊​យ​​​​ពណ៌​​ទឹក​​​ប៊ិច ​​​ស្បែកជើងកវែង ដៃកាន់សម្ភារៈធ្វើការឈរនៅកណ្តាលវាលស្រែ វាលដំណាំយ៉ាងធំល្វឹងល្វើយ រូបរាងយ៉ាង​ស្រ​ស់​​ស្អាត​​តួ​ស្រី​ក្នុង​រឿង ​«ផ្កាព្រៃ» រូបនេះ នៅតែមានភាពលេចធ្លោរស្អាតប្លែកភ្នែកមិនចាញ់ឈុតស៊ីវិល័យមុនៗរបស់នាងទេ។ 

បន្ថែមពីនេះទៀត រូបប៉ុន្មានសន្លឹកនោះក៏ទទួលបានការចាប់អារម្មណ៍ និងសរសើរពីទស្សនិកជនអ្នកគាំទ្រមួយចំនួនផងដែរ ដោយ​បង្ហាញ​ពី​ទេស​ភាព​ធម្មជាតិ​ពណ៌​បៃតងខ្ចីស្អាតយ៉ាងទាក់ទាញ។ ចង់​ដឹង​ថា​ស្រស់​ស្អាត​បែបណា សូមទស្សនារូបភាពខាងក្រោម៕

from: https://tnaot.com/km/m/detail/article/9238653