Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រក្សាសន្តិសុខស្បៀងប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង ណែនាំពលរដ្ឋចងក្រងសហគមន៍អ្នកដាំបន្លែ

ភ្នំពេញ៖ មន្ទីរកសិកម្មខេត្តស្វាយរៀង ណែនាំដល់ប្រជាពលរដ្ឋឲ្យចងក្រងជាបណ្តុំឬសហគមន៍អ្នកដាំបន្លែ ដើម្បីងាយស្រួលរកទីផ្សារ និងទទួលបានតំលៃខ្ពស់ ខណៈប្រទេសយើងកំពុងតែជួបនូវវិបត្តជម្ងឺកូវីដ១៩។ នេះបើតាមការផ្សាយរបស់ក្រសួងព័ត៌មាន។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្តស្វាយរៀង លោក ថាច់ រតនា បានមានប្រសាសន៍ ឲ្យដឹងថា ខណៈដែលប្រទេសយើងកំពុងតែជួបនូវវិបត្តជម្ងឺកូវីដ១៩ ខាងមន្ទីរ បានឲ្យមន្ត្រីពាក់ព័ន្ធចុះ ណែនាំដល់ប្រជាកសិករចងក្រងជាបណ្តុំ ដើម្បីងាយស្រួលក្នុងការបង្កើនការដាំដុះដំណាំបន្លែ ដើម្បីបំពេញតម្រូវការសំរាប់គ្រួសារផង និងក្នុងខេត្តផង ជាពិសេសងាយស្រួលរកទីផ្សារ និងទទួលបានតំលៃខ្ពស់។ នេះបើតាមក្រសួងព័ត៌មានដែលបានដកស្រង់សម្តីលោក ថាច់ រតនា។

លោកបញ្ជាក់ថា នៅទូទាំងខេត្ត ការចងក្រងជាបណ្តុំ មានចំនួន២៤បណ្តុំហើយ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាកសិករដាំដុះបន្លែបានហើយ មិនបារម្ភពីការខ្វះទីផ្សារ។ លោកបានបន្ថែមទៀតថា បច្ចុប្បន្នប្រជាកសិករ កំពុងតែមមាញឹកក្នុងការដាំដំណាំបន្លែយកស្លឹក ព្រមទាំងដំណាំបន្លែយកដើម ដូចជា ស្ពៃក្រញាញ់ ស្ពៃចង្កឺះ ត្រកួន និងផ្ទីជាដើម។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីរក្សាសន្តិសុខស្បៀង ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-19 ដូចជា ការជ្រើសរើសទីតាំងដែលមានសក្តានុពលដាំបន្លែ និងមានប្រភពទឹកគ្រប់គ្រាន់ សម្រាប់អនុវត្តផលិតកម្មបានពេញមួយឆ្នាំ និងជ្រើសរើសសហគមន៍ ដែលមានសក្កានុពល និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតដំណាំបន្លែក្នុងទ្រង់ទ្រាយធំផងដែរ ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9238651