បានក្លាយជារឿងរ៉ាវក្រឡាប់ចាក់ទៅវិញ បន្ទាប់ប៉ុន្មានថ្ងៃនេះ មានពាក្យចចាមរាម នឹងព័ត៌មានថៃជាច្រើនបានឲ្យដឹងថា តារាសម្ដែងប្រុសថៃលោក Peach Pachara កំពុងមានទំនាក់ទំនងស្នេហាជាមួយស្រីស្រស់ Pimtha ក្រោយឃើញទាំងពីរនាក់ធ្លាប់បានថតបង្ហាញម៉ូតសម្លៀកបំពាក់ជាមួយគ្នា ក៏ដូចជាសកម្មភាពស្និទ្ធស្នាលគ្នាជាបន្តបន្ទាប់នាពេលកន្លងមក ធ្វើឲ្យអ្នកគាំទ្រជាច្រើនបានបង្ហាញការពេញចិត្តទៅលើគូនេះយ៉ាងច្រើន។
ប៉ុន្តែផ្ទុយទៅវិញ ព័ត៌មានជាបន្តបន្ទាប់ទៀតក៏បានចេញមក ដោយបានឲ្យដឹងថា គូស្នេហ៍ថ្មីរបស់ Peach តាមពិតមិនមែន Pimtha ទេ តែគឺជាតារាម៉ូដែលរូបស្អាត Minnie នេះទៅវិញ។ បើតាមប្រភពព័ត៌មាន អ្នកលេងបណ្ដាញសង្គមជាច្រើន បានឃើញ Peach និង Minnie ស្និទស្នាលឧស្សាហ៍ទៅណាមកណាជាមួយគ្នាជាញឹកញាប់ នឹងមានធ្លាយរូបថតដើរទិញឥវ៉ាន់នៅផ្សារជាមួយគ្នាទៀតផង។
ទោះជាយ៉ាងណាក្ដី នេះគ្រាន់តែជាការគិតសង្ស័យរបស់ហ្វេន និងអ្នកលេងបណ្ដាញសង្គមតែប៉ុណ្ណោះ ចម្លើយច្បាស់ពិតប្រាកដយ៉ាងម៉េច មានតែចាំការបកស្រាយពី Peach សិន។ គួរបញ្ជាក់ថា តាំងពីបែកគ្នាជាមួយ Pattricia Good ជិតមួយឆ្នាំហើយ Peach មិនទាន់មានដំណឹងមានសង្សារថ្មីឡើយ រហូតមកដល់ពេលនេះ៕