Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Now Tisanart បង្ហាញសម្រស់ស្រស់គ្រប់ជ្រុង ក្នុងឈុតប្រពៃណីបុរាណ ស្អាតខ្លាំងបែបធម្មជាតិ

មិនមែនតែការសម្ដែងនោះទេ តែតារាថៃនាង Now Tisanart ក៏ត្រូវបានគេមើលឃើញថាមាន រូបរាងមុខមាត់​ស្រស់​ស្អាត​ខ្លាំងមិ​ន​ចាញ់​តារា​ផ្សេងៗ​ប៉ុន្មាន​ឡើយ ​មិនថាបែបសម័យថ្មី ស៊ិចស៊ី បែប Swag ឬមួយក៏បុរាណនោះឡើយ។

បែបសម័យធ្លាប់បង្ហាញឲ្យអ្នកគាំទ្រឃើញញឹកញាប់រួចមកហើយ ទើបថ្មីៗនេះ Now ប្ដូរស្ទាយ៍តែងខ្លួនបង្អួតហ្វេនវិញម្ដង នៅ​លើ​បណ្ដាញ​អ៊ីន​ស្តា​ក្រាម ​ដោយនាងបានតែងខ្លួនផាត់មុខយ៉ាងស្អាតបែបស្រាលស្រទន់ ប៉ុន្តែមានមន្តស្នេហ៍ ព្រមជាមួយ​នឹងការ​គ្រ​ង​​ឈុត​​បែប​​ប្រពៃ​ណី​ ​បូកនឹងគ្រឿងអលង្កាថៃពេញខ្លួន យ៉ាងសុភាពរាបសារ។

មើលពីខាងណា រូបភាពជាច្រើនសន្លឹក របស់តួឯកស្រីរបស់ប៉ុស្តិ៍ទូរទស្សន៍ថៃលេខ៧រូបនេះ ក៏ឃើញស្អាតគ្រប់ជ្រុង ស្អាត​បែប​ធម្ម​ជាតិ ​ថែម​ទាំង​បាន​ចាប់យកចិត្តអ្នកលេងបណ្ដាញសង្គមឲ្យចាប់អារម្មណ៍ ចូលទៅខមមិនលើកសរសើរនាងគ្រប់គ្នា៕

from: https://tnaot.com/km/m/detail/article/9238633