កីឡាករ Willy Caballero បានបន្តកុងត្រាថ្មីជាមួយក្លិបតោខៀវ Chelsea រយៈពេល ១ ឆ្នាំទៀត ពោលគឺដល់ឆ្នាំ២០២១។
Caballero បានក្លាយជាអ្នកចាំទីរបស់ក្លិប Chelsea ក្រោយផ្លាស់ចេញមកពីក្លិប Manchester City កាលពីឆ្នាំ២០១៧ ដោយចុះកុងត្រារយៈពេល ៣ ឆ្នាំ។
អ្នកចាំទីសញ្ជាតិអាហ្សង់ទីនរូបនេះ ពុំសូវមានឱកាសបង្ហាញសមត្ថភាពឱ្យក្លិប Chelsea ប៉ុន្មានទេ ប៉ុន្តែដោយសារចិត្តស្រឡាញ់ក្លិប និងមិត្តរួមក្រុមទើបធ្វើឱ្យអ្នកចាំទីរូបនេះ ចង់បន្តស្នាក់នៅទឹកដី Stamford Bridge រយៈពេល ១ ឆ្នាំទៀត។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកចាំទី Caballero ក៏មានចំណែកជួយឱ្យក្លិបឈ្នះពានរង្វាន់ FA Cup និង Europa League ផងដែរក្នុងរយៈពេលជាង ៣ ឆ្នាំមកនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore