ប្លែកភ្នែកទៀតហើយ! Selena លេងស្ទាយ៌ម៉ូតសក់រួញ បង្ហោះក្នុង IG ទទួលបានការចូលចិត្ត រាប់មិនអស់ពីអ្នកគាំទ្រ
បើកឆាកទំព័រថ្មីក្នុងសប្ដាហ៍ថ្មីនេះ សម្រាប់តារាចម្រៀង Selena Gomez បានចែករំលែករូបថត Selfie ច្រើនសន្លឹកនៅលើ Instagram ផ្លូវការរបស់នាង ពេញចិត្តក្រុមអ្នកគាំទ្រយ៉ាងខ្លាំងដោយ ពិតជានឹកស្មានមិនដល់។
ក្នុងរូបថតថ្មីទាំងនេះរបស់ Selena Gomez បានឃើញថា នាងមិនចាំបាច់ស្លៀកពាក់ស៊ិចស៊ី និងផាត់មុខទាក់ទាញអ្វីច្រើននោះទេ គ្រាន់តែជារូបថតសាមញ្ញៗបង្ហាញមុខមាត់ធម្មជាតិរបស់នាង ជាមួយនឹងម៉ូតសក់រួញអង្កាញ់ បង្ហោះលើអ៊ីនធឺណេតមិនប៉ុន្មានម៉ោងផងនោះ នាងក៏ទទួលបានការចូលចិត្តពីអ្នកគាំទ្រ និងអ្នកនិយមលេងបណ្ដាញសង្គមរាប់លានការចូលចិត្តទៅហើយ។ ចំណុចទាំងនេះ ក៏អាចបញ្ជាក់ថា នាងនៅតែមានភាពទាក់ទាញក្នុងវ័យ ២៨ឆ្នាំសម្រាប់អ្នកគាំទ្រមិនអន់ថយប្រជាប្រិយភាពនោះទេ។
ហើយមិនមែនជាលើកទីមួយនោះដែរ Selena Gomez នាងនិយមលេងស្ទាយ៌ម៉ូតសក់រួញអង្កាញ់បែបនេះ។ ព្រោះកាលពីប៉ុន្មាន ខែមុនតារាចម្រៀងស្រីល្បីឈ្មោះរូបនេះ ធ្លាប់ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្តងរួចមកហើយ៕