![](https://kh.tnaot.com/wp-content/uploads/2020/08/20e8f79ed8a011eaba5b5185d252a44c.jpg)
BLINK ប្រហែលជាអាចត្រូវរង់ចាំយូរបន្តិចសម្រាប់ការត្រលប់មកវិញជាផ្លូវការរបស់ BLACKPINK ។យោងតាមសេចក្តីរាយការណ៍ថ្មីៗនេះចេញពី YG Entertainment បានចេញសេចក្តីប្រកាសជាផ្លូវមួយទាក់ទងនឹងការចេញផ្សាយនាពេលខាងមុខរបស់ BLACKPINK នៅលើគេហទំព័រផ្លូវការរបស់ពួកគេ។ ក្នុងនោះទីភ្នាក់ងារខាងលើបានបកស្រាយថា ការចេញផ្សាយខែមិថុនារបស់ BLACKPINK គឺជាបទចម្រៀងត្រៀមមុនការចេញផ្សាយ មិនមែនជា Comeback ជាផ្លូវការនោះទេ។
ផលិតកម្ម YG Entertainment បានបន្តថា អាល់ប៊ុមពេញលេញរបស់ BLACKPINK ដែលត្រូវបានគេរំពឹងទុកថាមានបទចម្រៀងថ្មីជាង ១០ បទនឹងត្រូវថតបញ្ចប់ត្រឹមខែកញ្ញា។
ដោយបញ្ជាក់ផងដែរថាក្រុម BLACKPINK នឹងមានបទចំរៀងថ្មីមួយទៀតដែលចេញនៅខែកក្កដា ឬសីហា។ លើសពីនេះទៀត ផលិតកម្ម YG Entertainment បាននិយាយថា BLACKPINKបានកំពុងថតបទចម្រៀងរបស់ពួកគេហើយ បច្ចុប្បន្នកំពុងត្រៀមសម្រាប់ការចេញលក់នាពេលខាងមុខនេះ៕