ស្ងាត់ៗ! Ice Amena ចាកចេញពីប៉ុស្តិ៍លេខ៣ ត្រៀមលេចមុខក្នុងរឿងថ្មី ឲ្យប៉ុស្តិ៍ទូរទស្សន៍ថៃលេខ៨វិញ
Ice Amena ជាតារាស្រីមួយដួងទៀតហើយ ដែលស្ងាត់ៗបានរើបង្វិចចាកចេញពីទ្រនំប៉ុស្តិ៍ទូរទស្សន៍ថៃលេខ៣ ក្រោយកិច្ចសន្យារបស់នាង ជាមួយនឹងប៉ុស្តិ៍ដ៏ធំមួយនេះ ត្រូវបានផុតកំណត់។
នេះបើតាមការឲ្យដឹងតាមរយៈបណ្ដាញសាព័ត៌មានថៃ Daradaily បន្ទាប់ពីចាកចេញពីទ្រនំចាស់ ពេលនេះ Ice Amena កំពុងតែមានរឿងភាគថ្មីជាមួយប៉ុស្តិ៍ទូរទស្សន៍ថៃលេខ៨ ដោយចាប់គូជាមួយលោក Nike Nitidon ក្នុងរឿងដែលមានចំណងជើងថា «Phariya»។
គួរបញ្ជាក់ជូនថា Ice Amena បានសម្ដែងឲ្យទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ក្នុងឆ្នាំ២០១២ ក្នុងរឿងភាគ«Tawan Chai Nai Marn Mak» រួមជាមួយតារាសម្ដែងលោក Boy Pakorn និងនាង Taew Natapohn។ យ៉ាងណា ទោះបីជាចាកចេញពីទ្រនំផ្ទះដ៏ធំមួយនេះ តែ Ice Amena ធ្វើឲ្យប្រិយមិត្តអ្នកទស្សនា នៅតែជឿជាក់ថាប្រជាប្រិយភាពនាងនឹងនៅតែខ្ពស់ ព្រោះនាងក៏ជាតារាជួរមុខមួយរូបដែលពោរពេញដោយសមត្ថភាពពួកែគួរឲ្យសរសើរផងដែរ៕