Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្អើល​ឆាក​! ​ស្វែង ​សុ​ជា​តា ​និង​បេក្ខ​ជ​ន​ពេញ​ចិត្ត​ឬ​អត់ ​ឈ្លោះ​គ្នា​ឡើង​កក្រើក​តែ​ម្ដង​

ទស្សនិកជន ដែលជាហ្វេនរបស់កម្មវិធី «ពេញចិត្តឬអត់ថ្ងៃអាទិត្យ» ប្រហែលជាបានដឹងរួចមកហើយថា កម្មវិធីនេះតែងតែ​នាំ​មក​នូវ​​អ្វី​ថ្មី​ប្លែក​ៗ​សប្បាយ​ៗ​ជា​រៀង​រាល់​សប្ដាហ៍ ដើម្បីបម្រើដល់អារម្មណ៍មហាគ្រប់គ្នា។ 

ដោយឡែកក្នុងសប្ដាហ៍នេះ កាន់តែប្លែក និងគួរឲ្យចាប់អារម្មណ៍ទៀតហើយ ដែលកម្មវិធីបានអញ្ជើញ កំពូលតារា​សម្ដែង​ជើង​ចាស់​ដ៏​ឆ្នើម ​អ្នក​នាង ​ស្វែង សុជាតា ជាតារាកិត្តិយសក្នុងកម្មវិធី។ ក្នុងនោះដែរ បេក្ខជន ដែលកម្មវិធីអញ្ជើញមកដើម្បីឲ្យ តារាកិត្តិយស ធ្វើ​ការ​ទាយ​នោះ ​ក៏​សុទ្ធ​សឹង​តែជាតារាសម្ដែងស្រីល្បីៗផងដែរ។

អ្វីដែលចាប់អារម្មណ៍នោះ គឺតារាកិត្តិយស និងបេក្ខជន បាន​ឈ្លោះ​គ្នា​ឡើង​ផ្អើល​ពេញ​ឆាក​តែ​ម្ដង។ គ្មានអ្នកណាចាញ់អ្នកណាទេ គឺ​សុទ្ធ​តែ​ពូកែ​ៗ​ណាស់ ​ដោយ​សារ​នេះ​ជា​ការ​សម្ដែង ​ដែលកម្មវិធីតម្រូវឲ្យធ្វើបែបនេះ។ 

ម្យ៉ាងវិញទៀត នេះសុទ្ធសឹងតែជាទេពកោសល្យដ៏ប៉ិនប្រសប់របស់ពួកគាត់ក្នុងអាជីពនៃការសម្ដែង បើចង់ដឹងកាន់តែច្បាស់ថា កម្ម​វិធី​ពេញ​ចិត្ត​ឬ​អត់​ថ្ងៃអាទិត្យក្នុងសប្ដាហ៍នេះ ពិតជាគួរឲ្យចាប់អារម្មណ៍យ៉ាងណានោះ?

from: https://tnaot.com/km/m/detail/article/9238485