
កម្សាន្ត
ត្រឡប់មកវិញម្ដងនេះ Rain ធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងដោយសាររូបរាងថ្មីរបស់លោក
ត្រលប់មកវិញជាមួយនឹងការថតម៉ូតនាពេលថ្មីៗនេះ កំពូលតារាប្រុសរបស់កូរ៉េ លោក Rain បានធ្វើឱ្យហ្វេននារីៗរបស់លោកមានភាពភ្ញាក់ផ្អើលមិនតិចនោះទេ។
ក្នុងរូបថតម៉ូតនៅក្នុងទស្សនាវដ្តី Bazaar ជាច្រើនសន្លឹក ដោយមានរាងស្គមស្តើងជាងពីមុន ថែមទាំងបង្ហាញភាពសិចស៊ីជាមួយនឹងសាច់ដុំកង់ៗឈរបង្អួតរាងសង្ហានៅនឹងមុខកាមេរ៉ា។
កំពូលតារាសម្ដែង និងចម្រៀងរូបនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង ជាមួយនឹងរូបរាងថ្មីរបស់លោកយ៉ាងខ្លាំង ចាប់តាំងពីអវត្តមានក្នុងសិល្បៈជាយូរមក៕