
មើលចុះ! Mark បញ្ចេញរាងសង្ហាសាច់ដុំមាំ Mew មើលឡើងភ្លឹក ហើយហ្វេនស្រីៗមិនតិចក៏លង់តាមមើលមិនឈប់ដែរ
ទោះបីបច្ចុប្បន្ន តារាសម្ដែងថៃលោក Mark Prin មានតារាស្រី Kimberley ជាគូស្នេហ៍ទៅហើយ តែសមត្ថភាពក៏ដូចជារូបរាងសង្ហាមានមន្តស្នេហ៍របស់លោក នៅតែធ្វើឲ្យហ្វេនជាច្រើនពិសេសស្រីៗរឹតតែគាំទ្រ នឹងលង់ស្នេហ៍ដកចិត្តមិនរួច។
ជាក់ស្ដែងដូចជានៅក្នុងរឿងថ្មីរបស់លោក « My Husband In Law» ដែល Mark សម្ដែងជាមួយ ពេលនេះកំពុងមានសន្ទុះគាំទ្រយ៉ាងខ្លាំង ព្រោះតែការសម្ដែងបានស៊ីសង្វាក់គ្នារវាងអ្នកទាំងពីរ។
យ៉ាងណា ថ្មីៗនេះ មានឈុតថ្មីមួយដែល Mark ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោកបានសម្ដែងស្លៀកឈុតបុរាណ ព្រមទាំងបង្ហាញចេញនូវរាងកាយដ៏មាំ កាយវិការស៊ិចស៊ីសាច់ដុំធំៗធ្វើឲ្យ Mew បើកភ្នែកធំៗ តាមមើលរូបរាងដ៏សង្ហារបស់លោកភ្លឹក។
ទោះជាយ៉ាងនេះក្ដី នេះគ្រាន់តែជាការស្រមើរស្រម៉ៃរបស់ Mew នៅក្នុងភាគមួយនៃរឿងប៉ុណ្ណោះ តែរូបរាងសង្ហារមាំៗរបស់ Mark វិញគឺជាការពិត ថែមទាំងបានធ្វើឲ្យហ្វេនស្រីៗជាច្រើន មើលហើយចង់មើលទៀត នឹងពោលសរសើរមិនឈប់៕