កីឡាករ Lukasz Piszczek បានយល់ព្រមបន្តកុងត្រាថ្មីជាមួយក្លិប Borussia Dortmund រហូតដល់ខែមិថុនា ឆ្នាំ២០២១។
Piszczek ជាខ្សែការពារជើងចាស់ម្នាក់របស់ក្លិប Dortmund ក្រោយផ្លាស់ចេញមកពីក្លិប Hertha Berlin កាលពីឆ្នាំ២០១០។
ក្លិប Dortmund បានប្រកាសជាផ្លូវការថា Piszczek បានយល់ព្រមបន្តកុងត្រាថ្មីរយៈពេល ១ ឆ្នាំទៀត បន្ទាប់មកខ្សែការពាររូបនេះនឹងចូលនិវត្តន៍តែម្តង។
ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ខ្សែការពារសញ្ជាតិប៉ូឡូញខាងលើបានមានចំណែកជួយឱ្យក្លិប Dortmund ឈ្នះពានរង្វាន់លីគកំពូលរបស់អាល្លឺមង់ Bundesliga ចំនួន ២ ដង និងពានរង្វាន់ DFB-Pokals ចំនួន ២ ដងផងដែរ ហើយបានបង្ហាញខ្លួនជាង ៣៥០ ប្រកួតសម្រាប់ក្លិប៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore