Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិបត្តិកូវីដ១៩ ធ្វើឱ្យពានបាល់ទាត់ធំៗទាំង២ របស់កម្ពុជា នារដូវកាលនេះ ស្ថិតក្នុងភាពស្រពិចស្រពិល

ភ្នំពេញ៖ ការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់ហ៊ុនសែនខាប់ នៅតែមិនទាន់អាចវិលត្រឡប់មកការប្រកួតវិញនៅឡើយនោះទេ ក្រោយក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជាថ្មីឱ្យបន្តផ្អាករាល់សកម្មភាពកីឡាទាំងអស់ ដើម្បីការពាររលកឆ្លងលើកទី២ នៃវីរុសកូវីដ១៩។

គួរឱ្យដឹងថា គ្រប់សកម្មភាពកីឡាទាំងអស់ រួមទាំងពានរង្វាន់បាល់ទាត់ធំៗទាំងពីររបស់កម្ពុជា ពោលគឺ Metfone Cambodian League និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លើកទី១៤ ត្រូវបានផ្អាកការប្រកួតទាំងអស់ ក្រោយពីកម្ពុជារងការឆ្លងមេរោគកូវីដ១៩ កាលពីខែមីនាកន្លងទៅ។

គិតមកទល់ពេលនេះ បើទោះជាព្រះរាជាណាចក្រកម្ពុជាយើង គ្មានករណីឆ្លងមេរោគដ៏កាចសាហាវនេះក្នុងរយៈពេលជាង ៤០ថ្ងៃ និងបានព្យាបាលអ្នកជំងឺទាំង ១២២នាក់ ជាសះស្បើយអស់យ៉ាងណាក្ដី ប៉ុន្តែរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៅតែមានការព្រួយបារម្ភខ្លាំងលើឱកាសនៃរលកឆ្លងលើកទី២ ដែលអាចកើតមានជាយថាហេតុ ទើបក្រសួងអប់រំ យុវជន និងកីឡា សម្រេចឱ្យបន្តផ្អាកគ្រប់ការប្រកួតកីឡា និងក្លិបហាត់ប្រាណទាំងសាធារណៈ និងឯកជនទាំងអស់ រហូតដល់ក្រសួងជូនដំណឹងជាថ្មី ដើម្បីចូលរួមបង្ការ និងប្រយុទ្ធប្រឆាំងជំងឺឆ្លង ដែលពិភពលោកកំពុងខ្លាចរអាមួយនេះ។

សូមបញ្ជាក់ផងដែរថា ការប្រកួតលីគកំពូលកម្ពុជា ទើបតែចាប់ផ្ដើមរដូវកាលថ្មី ២០២០ បានតែ ៥ប្រកួតប៉ុណ្ណោះ ដោយក្លិបភ្នំពេញក្រោន ឈរនៅកំពូលតារាង ជាមួយពិន្ទុពេញ និងមិនទាន់ស្គាល់រសជាតិចាញ់នៅឡើយនោះទេ។ ចំណែកឯពានរង្វាន់ហ៊ុនសែនខាប់ បានចាប់ផ្ដើមការប្រកួតជើងឯកថ្នាក់ខេត្ត បានមួយរយៈផងដែរ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9238435