Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កងទ័ពមួកខៀវកម្ពុជា ប្រចាំប្រទេសម៉ាលី ចំនួន៣រូបថ្មីទៀត បានឆ្លងវីរុសកូវីដ១៩

ភ្នំពេញ៖ កងទ័ពមួកខៀវកម្ពុជា ប្រចាំប្រទេសម៉ាលី ចំនួន ៣រូបថ្មីទៀត បានឆ្លងវីរុសកូវីដ១៩ ខណៈពួកគេមានសុខភាពល្អជាធម្មតានោះទេ។ នេះបើយោងតាមលោក ផល សាម៉ន អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រង បានឱ្យដឹងនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ។

អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម លោកឧត្តមសេនីយ៍ឯក ផល សាម៉ន បានប្រាប់ឱ្យដឹងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះថា កងទ័ពមួកខៀវកម្ពុជាចំនួន ៣ រូបថ្មីទៀត បានឆ្លងជំងឺកូវីដ១៩ នៅក្នុងតំបន់បេសកកម្ម នៃប្រទេសម៉ាលី ប៉ុន្តែសុខភាពរបស់ពួកគេមានសភាពល្អប្រសើរទេ ដោយមានការយកចិត្តទុកដាក់ពីសំណាកក្រុមគ្រូពេទ្យជំនាញ នៅក្នុងប្រទេសម៉ាលី។

លោក ផល សាម៉ន ក៏បានបញ្ជាក់បន្ថែមទៀតថា កងទ័ពមួកខៀវកម្ពុជា ចំនួន ៣រូបនេះ ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកជំងឺកូវីដ១៩ បន្ទាប់ពីចូលរួមបេសកម្មបោសសំអាតជាតិផ្ទុះ ជាមួយកងទ័ពមួកខៀវ នៃប្រទេសមួយចំនួនទៀត៕ ដោយ៖ សាម

from: https://tnaot.com/km/m/detail/article/9238330