Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុតអាមេរិក ជួបគ្រោះថ្នាក់ពេលហ្វឹកហាត់

យន្តហោះចម្បាំង​ដ៏ទំនើបបំផុតរបស់អាមេរិក F-35 បានជួបគ្រោះថ្នាក់ ធ្លាក់នៅរដ្ឋ ​Florida សហរដ្ឋ​អាមេរិក ក្នុងពេលហោះហើរហ្វឹកហាត់​ជាប្រចាំរបស់ខ្លួន។ នេះជាករណីគ្រោះថ្នាក់យន្តហោះទី២ នៅទីតាំង​ទាហានអាកាស​ Eglin ។

យន្តហោះចម្បាំង F-35 Joint Strike Fighter មកពីក្រុមយន្តហោះចម្បាំងលេខ​​៥៨ កំពុងតែហោះហើរហ្វឹកហាត់ នៅ​ទីតាំងទាហានអាកាស​ Eglin AFB ​ស្ថិតនៅភាគខាងលិច Florida សហរដ្ឋអាមេរិក។ ប៉ុន្ដែជាភពសំណាង​អាកាសយានិក​អាមេរិក បានរួចផុតពីសេចក្តីស្លាប់ ដោយសារបាញ់ឆត្រចេញទាន់ពេលវេលា ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើ បានកើតឡើង នៅវេលាម៉ោង ៩ និង​៣០នាទីយប់ ថ្ងៃទី​២០ ខែឧសភា (ម៉ោងក្នុងតំបន់) ហើយយន្តហោះ​ F-35 បាន​​រងការខូចខាតទាំងស្រុង ។

នេះជាករណីគ្រោះថ្នាក់យន្តហោះចម្បាំងទីពីរហើយ​ នៅទីតាំងទាហានអាកាស​ Eglin ​ក្នុងរយៈពេលមិនដល់១សប្តាហ៍​ផង។ កាលពីថ្ងៃទី​១៥ ខែឧសភា  យន្តហោះចម្បាំង​ F-22 Raptor ក៏បាន​ជួបគ្រោះថ្នាក់ធ្លាក់​ ខណ:កំពុងហោះហើរហ្វឹកហាត់៕  ប្រែសម្រួលដោយ៖​MEO

from: https://tnaot.com/km/m/detail/article/9238299