កណ្ដឹងបុរាណខ្មែរ មានប្រភពតាំងពីច្រើនសតវត្សមុនមានសំឡេងបន្លឺឡើងខ្លាំង សំឡេងទ្រទ្រង់ប្រកបដោយថាមពល។ កណ្ដឹងប្រភេទនេះត្រូវបានផលិតចេញពីសំរឹទ្ធដែលមានគុណភាពខ្ពស់។
វាមានស្នាមសឹកដោយដៃនិងការប៉ះទង្គិចខ្លាំងដែលបង្ហាញពីការប្រើប្រាស់យ៉ាងច្រើនជាមួយនឹងសញ្ញាសំគាល់ដែលបានវាយដោយត្រួយកណ្ដឹងជាច្រើនដង។ មានប្រតិកម្មអុកស៊ីតកម្មលោហៈលាយមួយចំនួន ដែលបានធ្វើអោយកណ្ដឹងស្ថិតនៅក្នុងស្ថានភាពល្អប្រសើរបំផុតដោយគ្មានការខូចខាត។
ភាគច្រើនកណ្ដឹងបុរាណខ្មែរឃើញមាននៅតាមប្រាសាទ និងកន្លែងគោរពបូជាព្រះពុទ្ធសាសនានានា។ សំឡេងរោទ៍ជាសញ្ញារំលឹកនៃសេចក្ដីមេត្តា និងប្រាជ្ញាជ្រៅជ្រះរបស់ព្រះ។
កណ្ដឹងក៏ត្រូវបានប្រើដើម្បីផ្ដល់ជាសញ្ញាបញ្ជាក់នូវសកម្មភាពផ្សេងៗដល់ បព្វជិត ព្រះសង្ឃ និងដូនជី រួមទាំងពេលវេលាក្រោកឡើងធ្វើសមាធិ សូត្រធម៌ បរិភោគ និងសម្រាក -ល-។ កណ្ដឹងបុរាណខ្មែរ មាន លក្ខណៈ ស្រដៀងនឹងកណ្ដឹង សំរឹទ្ធដទៃទៀតដែលត្រូវបានរកឃើញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕