Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិកផ្តល់ជំនួយម៉ាស៊ីនដកដង្ហើម២០០គ្រឿង ជួយដល់រុស្ស៊ីក្នុងសង្គ្រាមកូវីដ១៩

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ​កាលពីថ្ងៃទី​២០ ខែឧសភា បានប្រកាសថា អាមេរិកនឹងផ្តល់ជំនួយជាម៉ាស៊ីនដកដង្ហើម ចំនួន២០០គ្រឿង ជួយដល់រុស្ស៊ី ដើម្បីព្យាបាលដល់អ្នកជំងឺកូវីដ​១៩​។ កន្លងមក រុស្ស៊ីបានជួយដល់អាមេរិក តែពេលនេះ អាមេរិកក៏បានជួយដល់ប្រទេសរុស្ស៊ីវិញ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ​១៩​។

នៅលើបណ្ដាញសង្គម​​ Twitter ​រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក​ Pompeo ​ បានបង្ហាញរូបភាពយន្តហោះយោធាអាមេរិក ដឹកកេសម៉ាស៊ីនជំនួយដង្ហើម មានបិទស្លាក ​ USAID ផងដែរ។ លោក Mike Pompeo បានបញ្ជាក់ថា ពលរដ្ឋអាមេរិកបានជួយផ្ដល់ម៉ាស៊ីនជំនួយដង្ហើម​២០០គ្រឿង ដល់ប្រជាជនរុស្ស៊ី។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក បានសម្រេចផ្តល់ជំនួយជាម៉ាស៊ីនជំនួយដង្ហើម ចំនួន១៥០០០ ដល់​ប្រទេសចំនួន៦០ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារកូវីដ​១៩។ សូមបញ្ជាក់ផងដែរថា កាលពី​ខែមេសា កន្លងមកនេះ រុស្ស៊ី បានផ្តល់ជំនួយជាបរិក្ខារពេទ្យ ក្នុងនោះមានម៉ាស់ ម៉ាស៊ីនជំនួយដង្ហើមដល់អាមេរិកផងដែរ។

បច្ចុប្បន្ន អាមេរិក និងរុស្ស៊ី ជាប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ ​ច្រើនជាងគេ នៅលើពិភពលោក ។ អាមេរិក មានអ្នកឆ្លងកើនឡើងជាង ១,៦លាននាក់ និងស្លាប់ជិត​៩៥ពាន់នាក់ ។ ចំណែករុស្ស៊ី វិញ មានអ្នកឆ្លងជាង ៣សែននាក់ និងស្លាប់​២៩០០នាក់៕ ប្រែសម្រួលដោយ៖​MEO

from: https://tnaot.com/km/m/detail/article/9238176