Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលរដ្ឋអាមេរិក ត្រូវការពេលវេលា​៦ខែ ដើម្បីវិលត្រឡប់មកជីវភាពធម្មតាវិញ ក្រោយកូវីដ១៩

បើតាមលទ្ធផលស្ទង់មតិ​ថ្មីបំផុត​ បង្ហាញឲ្យឃើញថា ពលរដ្ឋអាមរិក ភាគច្រើន​លើកឡើងថា​ យ៉ាងហោចណាស់ ក៏ចំណាយពេលវេលាយ៉ាងតិច​៦ខែ ទើបវិលត្រឡប់​មកជីវភាពធម្មតាវិញ​ ក្រោយកូវីដ១៩។

តាមលទ្ធផលស្ទង់មតិរបស់ NPR/ PBS NewsHour/ Marist ចាប់ពីថ្ងៃទី​១២​ ដល់ថ្ងៃទី​១៧ ខែឧសភា​ ទៅលើពលរដ្ឋ​ជាង​១ពាន់នាក់ ក្នុងពេលដែលរដ្ឋមួយចំនួន បានចាប់ផ្តើម​បើកដំណើរការសេដ្ឋកិច្ចឡើងវិញ។ ក្នុងចំណោមនោះ មានពលរដ្ឋ​៦៥ភាគរយ ​ជឿជាក់ថា យ៉ាងតិចក៏ត្រូវចំណាយពេល៦ខែ ទើបវិលត្រឡប់មកដូចដើមវិញ។ ជាមួយគ្នានេះ ក៏មានពលរដ្ឋ​៣២ភាគរយ ជឿជាក់ថា​​ អាចនឹងចំណាយពេលវេលា តិចជាង​៦ខែ នឹងល្អប្រសើរឡើងវិញហើយ។

បើតាមការស្ទង់មតិ​ ក៏មានពលរដ្ឋ ៧៧ភាគរយ​ បង្ហាញក្តីព្រួយបារម្ភថា ​ខ្លាចកូវីដ​១៩​នឹងឆ្លងរាលដាលជាថ្មី​។

អាមេរិក​មានករណីឆ្លងកូវីដ១៩​ខ្ពស់បំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លង រហូតដល់ទៅជិត​១,៦លាននាក់ និងស្លាប់ជិត ៩៥ពាន់នាក់ ។ បើទោះជាមានអ្នកឆ្លងច្រើនក្តី តែរដ្ឋមួយចំនួន ក៏បានដំណើរការ​សេដ្ឋកិច្ចឡើង​វិញ​ អនុញ្ញាតឲ្យបណ្តាក្រុមហ៊ុន បន្តបើកទ្វារ​រកស៊ីជាធម្មតាវិញ៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9238039