អ្នកចាំទី Essam El Hadary បានក្លាយជាកីឡាករវ័យចាស់ជាងគេបង្អស់ ដែលអាចបង្ហាញខ្លួនក្នុងការប្រកួត World Cup វគ្គជម្រុះផ្ដាច់ព្រ័ត្រ។
Essam បានបង្ហាញខ្លួនក្នុងការប្រកួតដែលក្រុមជម្រើសជាតិអេហ្ស៊ីប បរាជ័យទៅលើក្រុមជម្រើសជាតិអារ៉ាបីសាអ៊ូឌីត ដោយលទ្ធផល ២-១ កាលពីខែមិថុនា ឆ្នាំ២០១៨ ក្នុងការប្រកួតសន្សំពិន្ទុ ព្រឹត្ដិការណ៍បាល់ទាត់ពិភពលោកវគ្គផ្ដាចព្រ័ត្រនៅប្រទេសរុស្សី។
សូមបញ្ជាក់ថា Essam El Hadary បានបង្ហាញខ្លួនក្នុងការប្រកួតខាងលើនៅអាយុ៤៥ឆ្នាំ និង១៦១ថៃ្ង ហើយការប្រកួតនោះដែរ រូបគេក៏បានធើ្វការសង្រ្គោះបាល់ប៉េណាល់ទី១គ្រាប់ផងដែរ៕
ប្រភព៖ Opta