Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តារាកំប្លែង Kim Shin Young បានសម្តែងក្តីស្រឡាញ់ និងអរគុណចំពោះលោក V

កាលពីថ្ងៃទី២០ ខែឧសភា អ្នកនាង Kim Shin Young បានចូលរួមក្នុងស្ថានីយ៍ទូរទស្សន៍ tvN កម្មវិធី “Yoo Quiz on the Block” ។

រូបតំណាង

អ្នកនាងបានច្រៀងចម្រៀងមួយបទដែលមានចំណងជើងថា “Gimme Gimme” ហើយពិធីករ Yoo Jae Suk និង Jo Se Ho សរសើរមិនដាច់ពីមាត់នូវបទចំរៀងមួយបទនេះរបស់នាង។ បន្ទាប់មក Kim Shin Young បានបង្ហាញការដឹងគុណចំពោះ V សមាជិកក្រុម BTS ដោយបានចាត់ទុក V ដូចជាក្មួយប្រុសម្នាក់។

រូបតំណាង

អ្នកនាងបាននិយាយថា “ក្មួយប្រុស V របស់ BTS បានចូលមើលខ្ញុំអំឡុងពេលកម្មវិធីកំពុងផ្សាយផ្ទាល់ ហើយខ្ញុំក៏បានអរគុណគាត់ ដោយក្នុងកម្មវិធីផ្សាយផ្ទាល់មានអ្នកចូលមើលរហូតទៅដល់ ៨លាននាក់ នៅជុំវិញពិភពលោក។ ទទួលយកសេចក្តីស្រឡាញ់ពីខ្ញុំ ក្មួយ V!”

រូបតំណាង

នេះមិនមែនជាលើកទីមួយទេដែល Kim Shin Young និយាយអំពីក្រុម BTS។ កាលពីឆ្នាំ២០១៧ អ្នកនាងបានកោតសរសើរនូវអាកប្បកិរិយា និងជំនាញការសម្តែងរបស់ក្រុម BTS ក្នុងម្មវិធីវិទ្យុរបស់អ្នកនាង ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ soompi

from: https://tnaot.com/km/m/detail/article/9237923