ភ្នំពេញ៖ Fincy ទទួលបានទុនសហការចំនួន ២,៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យការប្តូរប្រាក់ក្លាយជាអនឡាញ ដោយជ្រើសរើសយកព្រះរាជាណាចក្រកម្ពុជា ជាទីផ្សារធំនៅតំបន់អាស៊ីអាគ្នេយ៍។
Fincy ជាកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុ (app) មួយក្នុងចំណោមកម្មវិធីឈានមុខគេ និងមាននវានុវត្តខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ បានឈានជើងចូលក្នុងទីផ្សារប្រទេសកម្ពុជាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងកម្មវិធី (app) ទូទាត់ប្រាក់ពហុបំណងដែលទទួលបានការកោតសរសើរពីសាធារណជនជាច្រើន។
ប្រទេសកម្ពុជា គឺជាទីផ្សារដ៏ល្អមួយនៅអាស៊ីអាគ្នេយ៍សម្រាប់ការវិនិយោគបច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល។ ដោយមានការរីកលូតលាស់លើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថលជាមួយនិងកំណើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាទូទាត់ប្រាក់ឌីជីថល ជាពិសេសក្នុងចំណោមប្រជាជនវ័យក្មេងដែលនិយមប្រើប្រាស់ទូរសព្ទចល័ត បានធ្វើឲ្យកម្ពុជាមានភាពទាក់ទាញខ្លាំងសម្រាប់ការវិនិយោគជាយុទ្ធសាស្រ្តសំខាន់ៗ និងការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យា។
ដោយមានក្រុមស្ថាបនិកប្រកបដោយបទពិសោធន៍ខ្ពស់ និងក្រុមអ្នកជំនាញខាងបច្ចេកវិទ្យាហិរញ្ញវត្ថុ Fincy ខេមបូឌា នឹងពង្រីកក្រុមការងាររបស់ខ្លួនយ៉ាងឆាប់រហ័សដោយមានថវិកាវិនិយោគចំនួន ២,៥លានដុល្លារពីក្រុមហ៊ុន GBCI Ventures ។ Fincy មានគោលបំណងបង្កើនល្បឿនអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ហើយឆ្ពោះទៅរកការច្នៃប្រឌិតឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនេះ ដែលរួមមានការទូទាត់ប្រាក់, កាបូបប្រាក់ឌីជីថល, និង បច្ចេកវិទ្យាផ្សេងៗទៀត។
ក្នុងចំណោមក្រុមហ៊ុនដ៏ទៃទៀតនៅក្នុងតំបន់ Fincy បាននាំមុខគេ និង ផ្តល់នូវភាពទាក់ទាញជាងគេនូវអត្រាប្តូរប្រាក់ល្អបំផុត, ប្រកបដោយសុវត្ថិភាព,និងបច្ចេកវិទ្យាប្លុកឆេន (blockchain) ដ៏មានតម្លារភាព។ ចាប់តាំងពីដំបូងមក Fincy បានបន្ថែមតម្លៃ និងមុខងារដែលមានអត្ថប្រយោជន៍ផ្សេងៗ ក្នុងគោលបំណងធ្វើឲ្យបច្ចេកវិទ្យារបស់ខ្លួនក្លាយទៅជាដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយក្នុងដៃរបស់អ្នក។
ជាក់ស្តែង Fincy បានផ្តល់ដល់សហគមន៍យើងនូវមុខងារជជែកគ្នាលេង (ឆាត) នៅក្នុងកម្មវិធីតែម្តង គួបផ្សំនឹងកាបូបលុយឌីជីថល (digital wallet) សម្រាប់បញ្ញើប្រាក់, ដកប្រាក់, ទូទាត់ប្រាក់, ប្តូរប្រាក់ និងសម្រាប់ធ្វើការសម្របសម្រួលប្រតិបត្តិការក្នុងចំណោមអ្នកប្រើប្រាស់ដោយពុំមានបញ្ហាអ្វីឡើយ។ លើសពីនេះ យើងក៏អាចបញ្ចូលមុខងារបើកប្រាក់បៀរវត្សន៍ និងទូទាត់នៅពេលលេងហ្គេម និងអាចមានការរៀបចំបញ្ចូលភាគីទី៣ និងមុខងារផ្សេងៗបន្ថែមទៀតបាន។
លោក Douglas Gan អគ្គនាយកប្រតិបត្តិនៃ GBCI Ventures មានប្រសាសន៍ថា៖ “យើងកំពុងតែសម្ភោធដាក់ឱ្យដំណើរការ Fincy នៅទូទាំងអាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់។ ខណៈដែលយើងមានទីផ្សារមួយច្បាស់លាស់ និងយុទ្ធសាស្រ្តសម្រាប់កំណើននៅក្នុងតំបន់ទាំងមូល ច្បាស់ណាស់ដែលថា ប្រទេសកម្ពុជាគឺជាគោលដៅមួយក្នុងចំណោមគោលដៅល្អបំផុតរបស់យើង”៕