Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្ត្រីចូលនិវត្តន៍ក្រសួងការបរទេសអាមេរិក​ ដាស់តឿន​ឥណ្ឌា ​ឲ្យប្រយ័ត្ន​ចំពោះការឈ្លានពាន​ព្រំដែនពី​ចិន

សហរដ្ឋអាមេរិក​ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានចោទប្រកាន់ចិនថា​ ជួញ​ការប៉ះទង្គិច​នៅព្រំដែន​ជាមួយ​ប្រទេស​ឥណ្ឌា ហើយថា​​ ចិន​កំពុងតែ​ព្យាយាម​ធ្វើឲ្យស្ថាន​ការ​​ប្រាស់ចាកពីសភាពដើម​ ។ អាមេរិក​ក៏បាន​លើកទឹកចិត្ត​ឲ្យ​ទីក្រុងញូវដេលី ​​ប្រឆាំង​តស៊ូកុំនៅស្ងៀមផងដែរ ។ 

យោងតាមការផ្សាយរបស់ប្រភព CNA បញ្ជាក់ថា លោកស្រី Alice Wells មន្ត្រីការទូត​កំពូល​អាមេរិក​ប្រចាំ​នៅអាស៊ីខាងត្បូង​​​បានគូសវាស់​​​​ថា មានភាពស្របគ្នា​រវាងកំណើន​ជម្លោះ​នៅក្នុងតំបន់ភ្នំហិមព្វាន ហើយនិងជម្លោះ​នៅសមុទ្រចិនខាងត្បូង​​របស់ទីក្រុងប៉េកាំង​ដែលរ៉ាំរ៉ៃយូរឆ្នាំ​មកនោះ ។ 

លោកស្រី Alice Wells បានថ្លែង​ប្រាប់ក្រុមប្រឹក្សា​អាត្លង់ទិកថា «ប្រសិនបើ​អ្នកក្រឡេកមើលទៅសមុទ្រចិនខាងត្បូង មានវិធីសាស្ត្រ​នៅទីនេះអំពីប្រតិបត្តិការរបស់ចិន ហើយនោះ គឺជាការឈ្លានពានឥតឈប់ឈរ, ការប៉ុនប៉ង​ផ្លាស់ប្តូរបទដ្ឋានដើម្បីកែប្រែ​នូវអ្វីដែលជាស្ថានភាពដើមនៅទីនោះ»។ 

 

លោកស្រីបន្តថា «​វាត្រូវតែមានការតស៊ូ» ។ លោកស្រី​បានថ្លែង​ក្នុងនាម​លោកស្រីចូលនិវត្តន៍​ពីការងារនៅក្រសួងការបរទេស​អាមេរិក ។ 

គួរបញ្ជាក់ថា កងទ័ពឥណ្ឌា និងចិន​ បានប្រឈមមុខដាក់គ្នា ក៏ដូចជាការ​ប៉ះទង្គិច​កម្រិតស្រាលផងដែរ ​​ស្ថិតនៅតាមបន្ទាត់ព្រំដែន​។ ការប្រឈមមុខនោះ ក៏បានកើតឡើង​​នៅតំបន់ Nathu La Pass ដែលភ្ជាប់ដែនដីរដ្ឋ Sikkim របស់ឥណ្ឌា ហើយនិងដែនដី​តៃប៉ិ ។ 

ប្រទេសដែលមានប្រជាជនច្រើនជាងគេទំាងពីរនៅលើពិភពលោក បានទាស់ទែងខ្វែងគំនិត​គ្នានៅតាមព្រំដែន អូសអន្លាយពេលយូរឆ្នាំ​មិនព្រមចប់។ ពួកគេធ្លាប់បានប្រយុទ្ធគ្នានៅក្នុងសង្គ្រាមរយៈពេលខ្លី​មួយកាលពីឆ្នាំ ១៩៦២ផងដែរ ។ សង្គ្រាមនៅគ្រានោះបានធ្វើឲ្យអស់ក្តីសង្ឃឹមរបស់នាយករដ្ឋមន្រ្តីទីមួយឥណ្ឌា គឺលោក Jawaharlal Nehru ដែលបំណងចងសាមគ្គីភាពរវាងមហាអំណាចតំបន់អាស៊ីទាំងពីរនោះ ។ 

ចិន​នៅតែ​ទាមទារ​ទឹកដី​ប្រហែល ៩០ ០០០ គីឡូម៉ែត្រ​ក្រឡា​ ដែល​កំពុងស្ថិតក្រោមការគ្រប់គ្រង​របស់ឥណ្ឌា ។ 

 

លោកស្រី Wells ត្រូវបានស្រង់​សម្តីចុះផ្សាយថា សហរដ្ឋអាមេរិក​គាំទ្រ​ការ​គ្រប់គ្រង​របស់ឥណ្ឌា ហើយ​ជំរុញ​ឲ្យទីក្រុងញូវដេលី​ និងទីក្រុងប៉េកាំង​ដោះស្រាយ​បញ្ហា​ តាមរយៈផ្លូវការទូត ។ 

សហរដ្ឋអាមេរិក​​ប្រហែល​២ទសវត្សរ៍​មកនេះ បានកសាង​មិត្តភាពជិតស្និទ្ធជាមួយឥណ្ឌា ហើយក៏បានបង្កើន​ទំនាក់ទំនងស៊ីជម្រៅ​ជាមួយចិន​ផងដែរ ​នៅលើពហុវិស័យ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9237624