Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Dilraba ស្អាតឥត​ទាស់ ពេល​គ្រងឈុត​កូន​ក្រមុំ រហូតអ្នក​គាំទ្រទ្រាំមិន​​សរសើរ​មិន​បាន

ថ្មី​ៗ​នេះ កម្រង​រូបភាព​របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Dilraba ដែលផ្សាយ​ឲ្យ​ខ្សែភាពយន្ត​ថ្មី​​របាន​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​តារា​ស្រី​ម្នាក់ ​គេ​ស្វែង​រក​ច្រើន​បំផុត​លើ​បណ្ដាញ​សង្គម​ជា​ច្រើន​ម៉ោង​​ព្រោះតែ​សម្រស់​របស់​នាង​​ស្អាត​ពេក រហូត​គ្មាន​អ្នក​ណា​អាច​រំលង​បាន។

តារា​សម្ដែង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព Dilraba  នឹង​ត្រលប់​មក​កញ្ចក់​ទូរទស្សន៍វិញ​ជា​ផ្លូវការ ជាមួយ​ខ្សែ​ភាពយន្ត​ភាគ Love Advanced Customization។ ខ្សែ​ភាពយន្ត​នេះ នាង​ត្រូវ​បាន​សម្ដែង​ជាមួយ​ប្រុស​ស្អាត Huang Jingyu ហើយ​ក៏​មាន​ព័ត៌មាន​លេច​ឮ​ថា​ពួក​គេ​ជា​សង្សារ​នឹង​គ្នា​ហើយ​នៅ​ពេល​នេះ។

ដើម្បី​ផ្សព្វផ្សាយឲ្យ​ស្នាដៃ​ថ្មី​នេះ ក្រុមការងារ​របស់​រឿង​ភាគ​ខាង​លើ បាន​បញ្ចេញ​កម្រង​រូបភាព​ថ្មី​បំផុត​របស់​ស្រី​ស្អាត​វ័យ ២៨​ឆ្នាំរូប​នេះ​នៅ​លើ​បណ្ដាញ​សង្គម។ អ្វី​ដែល​ពិ​សេស​ រូបភាព​ទាំង​នេះ​បង្ហាញ​​ពី Dilraba ស្លៀក​ឈុត​កូន​ក្រមុំដែល​វា​គួរ​តែ​ជា​ឈុត​ដែល​មើល​ទៅ​មាន​សុភមង្គល តែផ្ទុយ​ទៅ​វិញ​ទាំង​ទឹក​មុខ និង​កាយវិការ​គឺ​សុទ្ធតែ​អស់​សង្ឃឹម​ទាំង​អស់ ព្រោះ​បែក​បាក់​មនោសញ្ចេតនា។

ក្រោយ​ពេល​រូបភាព​ទាំង​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ ឈ្មោះ​របស់​តួ​រឿង និស្ស័យ​ស្នេហ៍​ទេវតា​៣​ជាតិ ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​ជាង​គេ​លើ​បណ្ដាញ​សង្គម Weibo ហើយ​បាន​ជាប់​នៅ​លំដាប់​នេះ​ជា​ច្រើន​ម៉ោង។ អ្នក​គាំទ្រ​បាន​លាន់​មាត់​ថា រាង​របស់​ស្រី​ស្អាត​រូប​នេះ ពេល​គ្រង​ឈុត​មង្គលការ​រឹត​តែ​ស្អាត​ឥត​ខ្ចោះ ពិបាក​រក​អ្នក​ប្រៀប៕

ប្រភព៖ kenh 14

from: https://tnaot.com/km/m/detail/article/9237570