Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មកមើលរូបភាពទាំង 5 សន្លឹករបស់ជនរងគ្រោះដែលថតដោយឃាតករដោយផ្ទាល់មុននឹងពួកគេធ្វើការសម្លាប់

សួស្តី អ្នកទាំងអស់គ្នា នៅល្ងាចនេះ សង្គមពណ៌ខ្មៅ នឹងបង្ហាញអ្នកទាំងអស់អំពីរូបថតប៉ុន្មានសន្លឹកដែលត្រូវបានថតដោយឃាតករ មុននឹងត្រូវឃាតករសម្លាប់ ។

១.នៅក្នុងឆ្នាំ១៩៨៩ មានស្ត្រីម្នាក់បានចតឡានរបស់នាងនៅក្នុងកន្លែងចតឡានមួយនៅក្នុងរដ្ធ Florida នៅពេលដែលនាងកំពុងតែចុះទៅទិញរបស់ នាងក៏បានរកឃេីញរូបថតមួយសន្លឹកដែលផ្កាប់មុខចុះ នៅពេលដែលនាងរេីសយកមកមេីលនាងស្លុតនៅក្នុងចិត្តជាខ្លាំង។

ក្មេងស្រីវ័យក្មេង នឹងកុមារាម្នាក់ ដែលត្រូវបានគេចងជារីងចងដៃទៅខាងក្រោយ ហេីយបេីតាមមេីលទៅរូបភាព ដូចជាថតចេញពីក្នុងឡាន ។ មកទល់ពេលនេះ អតសញ្ញាណរបស់ក្មេងអភ័ព្វទាំងពីរម្នាក់នេះនៅតែប៉ូលិសមិនអាចរកឃេីញបាន។

២. Dean Corll គឺជាឃាតករសម្លាប់ នឹងធ្វើទារុណកម្មទៅក្មេងប្រុសយ៉ាងតិចជាង ២៨ នាក់ ចាប់ពីឆ្នាំ ១៩៧០ ទៅឆ្នាំ ១៩៧៣ នៅក្នុងរដ្ឋ Texas ។ រូបភាពខាងលេីនេះ ត្រូវបានគេជឿរថា ជាជនរងគ្រោះទី២៩ ដោយត្រូវបានឃេីញដោយអ្នកផលិតខ្សែភាគយន្តម្នាក់ នៅពេលដែលគេកំពុងតែរុះរកមេីលរូបភាពរបស់ Dean Corll គេក៏ប្រទះឃេីញរូបភាពមួយនេះ។

៣. (Robert Ben Rhoades នឹង Regina Kay Walters)

រូបភាពនេះគឺជារូបភាពរបស់ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ ដែលមានឈ្មោះថា Regina Kay Walters ដែលនាងគឺជាជនរងគ្រោះម្នាក់របស់ឃាតករម្នាក់មានឈ្នោះថា Robert Ben Rhoades ហេីយនេះគឺជារូបថតដែលគេបានថតនៅលេីអាគារបោះបង់ចាស់មួយ ហេីយក៏ជាកន្លែងដែលគេសម្លាប់ Regina ផងដែរ។ ដោយមុននឹងគេសម្លាប់នាង គេបានកាត់សក់របស់នាង រួចបង្ខំអោយនាងស្លៀករ៊ូបពណ៌ខ្មៅ នឹងស្បែកជេីងកែងដូចជាអ្នកបានឃេីញនៅក្នុងរូប។

៤. (Madyson Jamison)

នេះគឺជារូបភាពចុងក្រោយរបស់ Madyson Jamison ដែលនាងបានបាត់ខ្លួននៅខែតុលា ទី០៨ ឆ្នាំ២០០៩ ជាមួយនឹងគ្រួសារទាំងអស់របស់នាង។ សាកសពរបស់ពួកគេត្រូវបានរកឃេីញ នៅខែវិច្ឆិកា ទី១៦ ឆ្នាំ២០១៣។ រូបភាពនេះត្រូវបានប៉ូលីសជឿថាត្រូវបានថតដោយឃាតករដោយផ្ទាល់ ដែលនៅមិនទាន់រកមុខឃេីញនៅឡេីយមកទល់បច្ចុប្បន្ន។

៥. រូបថតមួយសន្លឹកត្រូវបានគេរកឃេីញ គឺនៅក្រោយការចាប់ខ្លួនរបស់ឃាតករសុីសាច់មនុស្ស Jeffrey Dahmer ។ ហេីយរូបភាពដែលអ្នកបានឃេីញខាងលេីនោះគឺជារូបភាពរបស់ជនរងគ្រោះម្នាក់ដែលមានឈ្នោះថា Tracy Edwards។ 

ហេីយនៅមានរូបភាពជាច្រើនសន្លឹកទៀត ដែលពុំគួរនឹងឆែកមេីល online ។

បកប្រែដោយ ៖ poopenny

@សង្គមពណ៌ខ្មៅ

from: https://tnaot.com/km/m/detail/article/9237544