ដូចដែលប្រិយមិត្តបានដឹងច្បាស់រួចមកហើយរឿងរ៉ាវដែលកើតឡើងដោយនឹកស្មានមិនដល់រវាងពិធីការិនីដ៏ល្បីឈ្មោះអ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ដែលបានជួបព្យុះភ្លៀងដោយមានជនទី៣ចូជ្រៀតជ្រែកជីវិតប្តីប្រពន្ធមួយគូនេះ។
ជាកាពិតណាស់ទោះបីជាអ្នកនាង គង់ សុជាតិ តែងតែសរសេរសារដៀមដាមទៅកាន់ជនទី៣ដែលចូលមកជ្រៀតជ្រែតជីវិតគូរបស់ខ្លួន ភរិយាលោក ជា វិបុល រូបនេះមិនបានបញ្ចេញឈ្មោះចំនោះទេ តែទោះជាយ៉ាងណាមហាជនមួយចំនួនក៏អាចទាយដឹងថាជាអ្នកណា។
ជាមួយគ្នានោះដែរ សាររបស់ គង់ សុជាតិ ទទួលបានការចាប់អារម្មណ៍ពីសំណាក់មិត្តភក្តិសិល្បៈ និង មិត្តភក្តិក្នុងហ្វេសប៊ុកជាច្រើន តែអ្វីដែលចាប់អារម្មណ៍នៅពេលតារាសម្តែង ឡោម លក្ខិណា បានសួរថា «គួ រឱ្យ ខ្លាចណាស់បងស្រីមិនគួរឱ្យជឿសោះ» ភ្លាមនោះ គង់ សុជាតិ បានឆ្លើយថា« ចាសអូន បងជឿលើ GPS ឡានបងច្បាស់ កុំប្រកែកថ្ងៃ ខែ ឆ្នាំ នាទី វិនាទី គ្មានអ្នកណាប្រឌិតទេ វានៅខ្លាំងដៃទៀតហាស» ។ យ៉ាងណាមិញ គង់ សុជាតិ បានឆ្លើយឆ្លងចំៗជាមួយមិត្តភក្តិក្នុង ហ្វេសប៊ុកថាទាំងអស់នេះគឺបណ្តាលមកពីតណ្ហា តែម្តង ។
ដោយឡែក ប្រភពស្និតស្នាលអ្នកនាង គង់ សុជាតិ បានបង្ហើបប្រាប់ថានោះ បើមានលើកក្រោយទៀតអ្នកនាង គង់ សុជាតិ នឹងលេងខ្លាំងជាងនេះទៀត ព្រោះកន្លងមកអ្នកនាងទ្រាំយូរដែរហើយ ដោយមិនមែនទើប តែថ្មីៗនេះទេ ៕ ដោយ៖ លក្ខិណា