អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានប្រកាស ក្នុងសន្និសីទកាសែត នៅទីក្រុងហ្ស៊ឺណែវ ប្រទេស្វីស កាលពីថ្ងៃទី២១ ខែឧសភាថា លោកសន្យាទទួលខុសត្រូវ ចំពោះរឿង WHO ទប់ស្កាត់នឹងកូវីដ១៩ ក្រោយពេលគ្រប់គ្រងបានទាំងស្រុងសិន។
លោក Tedros បានបញ្ជាក់ថា «ខ្ញុំបាននិយាយជាច្រើនលើករួចមកហើយថា WHO នឹងទទួលខុសត្រូវ ចំពោះបញ្ហារាលដាល នៃកូវីដ១៩ ប៉ុន្តែមិនមែនជាពេលនេះឡើយ»។ លោកបន្តទៀតថា អ្វីដែលជាការចាំបាច់ នៅចំពោះមុខនោះ គឺយើងត្រូវតែទប់ស្កាត់កូវីដ១៩ឲ្យបានជាមុនសិន។
លោកបណ្ឌិត Mike Ryan អគ្គនាយកកម្មវិធីប្រកាសអាសន្នរបស់ WHO បានបញ្ជាក់ថា ការវាយតម្លៃ និង ទទួលខុសត្រូវ ចំពោះកូវីដ១៩ នឹងត្រូវដោះស្រាយ ក្រោយពេលកូវីដ១៩បានបញ្ចប់ទៅ។ លោក Mike Ryan បានបន្តទៀតថា «ការងាររបស់យើង នាពេលនេះ គឺទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ១៩ អភិវឌ្ឍ និងបែងចែងវ៉ាក់សំាង ក៏ដូចជា គ្រឿងបរិក្ខារសុខាភិបាល …។
អគ្គនាយកអង្គការ WHO លោក Tedros បានបញ្ជាក់ថា តាំងពីដើមមក លោកបានស្វែងរកប្រភពជំនួយបន្ថែម ជួយដល់អង្គការនេះ ដោយមានទឹកប្រាក់ត្រឹមតែ២,៣ពាន់លានដុល្លារ គឺតិចបំផុត មិនគ្រប់គ្រាន់សម្រាប់អង្គការសុខភាពកំពូលមួយនេះ ដំណើរការនោះឡើយ ៕ ប្រែសម្រលដោយ៖ MEO