ប្រទេសថៃ បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នបិទចេញចូល១ខែពេញ ក្រោយពីមានករណីផ្ទុះមេរោគ Covid-19 ខ្លាំងឡើង និងបានចេញវិធានការទប់ស្កាត់ក្នុងការឆ្លងរាលដាលផងដែរ។
វិធានការទប់ស្កាត់របស់រដ្ឋាភិបាលនៅប្រទេសថៃ តម្រូវឲ្យផ្អាកការជួបជុំ ស្នាក់នៅក្នុងផ្ទះ ពាក់ម៉ាស់នឹងលាងដៃជាប្រចាំ រំសាយរាល់កម្មវិធីប្រមូលផ្ដុំគ្នាធំៗ ដែលជាហេតុធ្វើឲ្យតារាថៃជាច្រើនរូបសម្រាកពីការងារមួយរយៈ ទំនេរនៅផ្ទះ។
ជាក់ស្ដែងខណៈពេលសម្រាកនៅផ្ទះ តារាថៃភាគច្រើនបាននាំគ្នាធ្វើម្ហូបប្លែកៗបង្ហោះឲ្យអ្នកគាំទ្របានឃើញនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាម ចំណែកឯតារាប្រុសស្រីជាច្រើនផ្សេងទៀតបាននាំគ្នា ដាំផ្កា ដើមឈើដែលមានម៉ូដប្លែកៗគ្នាជាច្រើន បំបាត់ភាពអផ្សុកខណៈពេលនៅផ្ទះផងដែរ៕