Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៦នាក់តេស្ដឃើញ covid-19 ថៃ្ងមុន មានម្នាក់ជាខែ្សការពាររបស់ក្លឹប Watford

ខែ្សការពាររបស់ក្រុម Watford កីឡាករ Adrian Mariappe បាននិយាយថា រូបគេគឺជាមនុស្សម្នាក់ ក្នុងចំណោម៣នាក់ផ្សេងទៀតក្នុងក្លឹបដែលរកឃើញតេស្ដឃើញ coronavirus។

កាលពីថៃ្ងអង្គារកន្លងទៅ Premier League បានប្រកាសពីការរកឃើញមនុស្សចំនួន៦នាក់ មានផ្ទុក covid-19 ក្រោយពីធើ្វតេស្ដកីឡាករ និងបុគ្គលិកក្លឹបប្រមាណជាង៧០០នាក់។

បុគ្គលិកក្លឹបនៅ Watford ចំនួន២នាក់ និងជំនួយការគ្រូបង្វឹកក្នុងក្លឹប Burnley លោក Ian Woan ត្រូវបានគេបញ្ជាក់ថា រកឃើញនូវជំងឺនេះ ខណ:២នាក់ផ្សេងទៀត មិនទាន់ត្រូវបានគេប្រកាសនៅឡើយទេថាតើមកពីក្លឹបណានោះ។

«វាពិតជាភ្ញាក់ផ្អើល ព្រោះខ្ញុំមិនងាយចេញពីផ្ទះនោះទេ» Mariappa វ័យ៣៣ឆ្នាំ និយាយប្រាប់សារព័ត៌មាន Telegraph។

«ក្រៅពីធើ្វលំហាត់ប្រាណ ខ្ញុំដើរលេងបន្ដិចបន្ដួចជាមួយកូនខ្ញុំ, ក្រៅពីនឹងខ្ញុំនៅផ្ទះ និងធ្វើយ៉ាងណាឲ្យខ្លួនខ្ញុំរឹងមាំប៉ុណ្ណោះ»៕

ប្រភព៖ BBC

from: https://tnaot.com/km/m/detail/article/9237297