Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទះឃើញសំបុកបក្សីត្រយងចង្កំកសថ្មីចំនួន១០កន្លែងទៀត ប៉ុន្តែហាក់មានការថយចុះ

រតនគិរី៖ សំបុកសត្វត្រយងចង្កំកស ដែលជាប្រភេទសត្វជិតវិនាសលើភពផែនដីចំនួន ១០កន្លែង បានប្រទះឃើញនៅដែនជម្រកសត្វព្រៃលំផាត់ ក្នុងនោះសំបុកចំនួន ៦ បានភ្ញាស់កូនដោយជោគជ័យចំនួន ១២ ក្បាល។ នេះបើយោងតាមរបាយការណ៍របស់អង្គការជីវិតសត្វស្លាបអន្តរជាតិ (BirdLife) នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

អង្គការជីវិតសត្វស្លាបអន្តរជាតិ (BirdLife) បានឱ្យដឹងថា ចំនួន៥០ភាគរយ នៃសំបុកទាំងនេះរកឃើញនៅក្រៅដែនជម្រកសត្វព្រៃលំផាត់ ពិសេសនៅតំបន់ស្រែអង្រ្គង និងស្រែជ្រៃ។ បើប្រៀបធៀបលទ្ធផលរយ:ពេល ៥ឆ្នាំចុងក្រោយ លទ្ធផលនៃសំបុកដែលបានរកឃើញនេះមានការថយចុះ។ ការបាត់បង់ទីជម្រក ការរំខានរបស់មនុស្ស និងការបបាញ់ គឺជាកត្តារំខានដែលបណ្តាលឱ្យសំបុកទាំងនេះបរាជ័យភ្ញាស់កូន។

ជាមួយគ្នានេះ អង្គការ BirdLife បង្ហាញឆន្ទៈបន្តការខំប្រឹងប្រែងបន្តទៀតក្នុងការពារសំបុក ពងកូននៃសត្វជិតផុតពូជនេះ តាមរយ:គាំទ្រដល់ឧទ្យានុរក្សក្នុងការល្បាតអនុវត្តច្បាប់ និងលើកកម្ពស់ការចូលរួមរបស់សហគមន៍ ក្នុងកិច្ចការពារ និងតាមដានសំបុកសត្វទាំងនេះ តាមរយ:គម្រោងសាកល្បងបង្កើនជីវភាពស្រូវមិត្តសត្វព្រៃ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9237244