Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ច្បាប់គ្រប់គ្រងទឹកកខ្វក់ អាចធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ និងការអភិរក្សជីវចម្រុះ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំក្រុមជំនួយការរៀបចំសេចក្តីព្រាងច្បាប់ (Ad-hoc) និងក្រុមជំនួយការលេខាធិការរបស់ក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សានិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាល់ ចន្ទតារា បានឲ្យដឹងថា ក្រសួងសម្រេចបង្កើតក្រុមការងារអន្តរក្រសួងដើម្បី ពិនិត្យពិភាក្សា និងផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទឹកកខ្វក់ អនុក្រឹត្យ និងរចនាសម្ព័ន្ធគ្រប់គ្រង និងដឹកនាំការងារគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរ ដែលនឹងជួយធ្វើឱ្យប្រសើរឡើងដល់ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ និងការអភិរក្សជីវចម្រុះ នៅពេលសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តនាពេលខាងមុខ៕ ដោយ៖ ប៊ុនធឿន  

from: https://tnaot.com/km/m/detail/article/9237227