សហព័ន្ធបាល់ទាត់អ៊ីតាលី ឬ FIGC បានកំណត់យកថៃ្ងទី២០ ខែសីហា គឺជាថៃ្ងបិទបញ្ចប់លីគ ខណ:ថៃ្ងទី១ ខែកញ្ញា គឺជាថៃ្ងដែលលីគចាប់ផ្ដើមរដូវកាលថ្មី។
ការប្រកួតដែលនៅសល់សម្រាប់រដូវកាលនេះ ត្រូវបានផ្អាកចាប់តាំងពីពាក់កណ្ដាលខែមិនា ដោយសារ coronavirus ប៉ុន្ដែ FIGC នៅតែមានបំណងចង់បញ្ចប់រដូវកាលនេះនៃក្របខណ្ឌលីគកំពូលទាំង៣ របស់ខ្លួន។
នៅសល់ចំនួន១២ប្រកួតនៃលីគកំពូលរបស់អ៊ីតាលី ឬ Serie A ខណ: Juventus កំពុងធើ្វយ៉ាងណាដណ្ដើមជើងឯកលីគជាលើកទី៩ ជាប់ៗគ្នា ដោយគិតត្រឹមពេលនេះពួកគេនាំមុខក្រុមលេខ២ Lazio ចំនួនត្រឹម១ពិន្ទុប៉ុណ្ណោះ៕
ប្រភព៖ BBC