ស្ថានភាពបច្ចុប្បន្ន ស្តីអំពីវីរុសកូវីដ១៩ នៅទូទាំងពិភពលោក បានឆ្លងទៅលើមនុស្ស ជាង៥លាននាក់ហើយ ក្នុងនោះបាត់បង់ជីវិតជិត៣៣ម៉ឺននាក់ និងអ្នកជំងឺជាង២លាននាក់បានជាសះស្បើយឡើងវិញផងដែរ។
យោងតាមការផ្សាយរបស់ប្រភព Worldometers អះអាងថា គិតមកត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ កូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ១៩ (COVID-19) បានឆ្លងលើមនុស្ស សរុប ៥លាន ៨ម៉ឺន ៥ពាន់៦៦នាក់ (៥ ០៨៥ ០៦៦) ក្នុងនោះបាត់បង់ជីវិត ៣២ម៉ឺន ៩ពាន់ ៧២១នាក់ ( ៣២៩ ៧២១) ។ ប៉ុន្តែអ្នកជំងឺ ២លាន ២ម៉ឺន ១ពាន់ ៨៤៣នាក់ ( ២ ០២១ ៨៤៣) បានជាសះស្បើយវិញផងដែរ ។
ប្រភពបានបញ្ជាក់ថា សហរដ្ឋអាមេរិកជាប្រទេសរងគ្រោះជាងគេបំផុត ឆ្លងសរុប ១លាន ៥សែន ៩ម៉ឺន ១ពាន់ ៩៩១នាក់ ក្នុងនោះបាត់បង់ជីវិត ៩ម៉ឺន ៤ពាន់ ៩៩៤នាក់ ។
ប្រទេសរុស្ស៊ីរងគ្រោះលំដាប់ទីពីរ មានអ្នកឆ្លងសរុប ៣សែន ៨ពាន់ ៧០៥នាក់ ( ៣០៨ ៧០៥) ក្នុងនោះបាត់បង់ជីវិត ២ ៩៧២ នាក់ ។
ប្រទេសប្រេស៊ីល រងគ្រោះលំដាប់ទីបី ឆ្លងសរុប ២សែន ៩ម៉ឺន ៣ពាន់ ៣៥៧នាក់ ( ២៩៣ ៣៥៧) ក្នុងនោះបាត់បង់ជីវិត ១ម៉ឺន ៨ពាន់ ៨៩៤នាក់ ( ១៨ ៨៩៤) ៕ ប្រែសម្រួលដោយ៖ thach yat