Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អតីតប្រធានាធិបតីកូរ៉េខាងត្បូង អាចជាប់គុក​៣៥ឆ្នាំ ពីបទពុករលួយ

អតីតស្ត្រីប្រធានាធិបតីដំបូងគេបង្អស់របស់កូរ៉េខាងត្បូង លោកស្រី Park Geun Hye ត្រូវបានចោទប្រកាន់បទល្មើសបន្ថែម ដែលជាប់គុក រហូតដល់​៣៥ និងសងសំណង រាប់សិបលានដុល្លារ។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង ​បានផ្សាយថា នៅក្នុងសវនាការ កាលពីថ្ងៃទី​២០ ខែឧសភា រដ្ឋអាជ្ញាបានស្នើសុំឲ្យកាត់ទោស ជាប់២៥ឆ្នាំ ដល់លោកស្រី ផាក និងពិន័យជាប្រាក់ ចំនួន៣០ពាន់លានវ៉ុន (ប្រមាណជា ២៤,៣៦ លានដុល្លារអាមេរិក) និង សងសំណង២០០លានវ៉ុន ពាក់ព័ន្ធនឹងការស៊ីសំណូក។

ជាមួយគ្នានេះដែរ ​លោកស្រីអតីតប្រធានាធិបតី នឹងត្រូវជាប់គុក​ រយ:ពេល១០ឆ្នាំ​ទៀត​ និងសងសំណង ៣,៣ពាន់លានវ៉ុន ពីបទកេងប្រវ័ញ្ចអំណាច   ក្នុងពេលកាន់តំណែងជាប្រធានាធិបតី កូរ៉េខាង​ត្បូង។ សរុប​កម្រិត​ទោសដែលក្រុមរដ្ឋអាជ្ញាចោទប្រកាន់ គឹអាចមានទោស រហូតដល់ទៅ​៣៥ឆ្នាំ គឺកើនឡើង៣ឆ្នាំ បើប្រៀបធៀបការចោទប្រកាន់ កាលពីឆ្នាំ​២០១៩។​ បើតាមគម្រោងសវនាការ ប្រកាសសាលក្រម នឹងត្រូវ​ធ្វើ​ឡើង​ នៅថ្ងៃ​ទី​១០ ខែកក្កដា។

អតីតប្រធានាធិបតី Park Geun Hye ដូចកាលពីលើកមុន មិនបង្ហាញខ្លួននៅមុខតុលាការនោះឡើយ ដោយលោកស្រី ចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងនយោបាយ ។ កាលពីខែសីហាកន្លងមក តុលាការ​ជាន់ខ្ពស់​កូរ៉េខាងត្បូង បានស្នើកាត់ក្តីឡើងវិញ ដោយការចោទប្រកាន់មួយចំនួន ត្រូវស្រា​វជ្រាវជាថ្មី ក្នុងនោះពាក់ព័ន្ធនឹងការទទួលសំណូក​។

លោកស្រី​ Park Geun Hye  ត្រូវបានដកហូតតំណែង កាលពីឆ្នាំ​២០១៧ ដោយចោទប្រកាន់​រួមជាមួយមិត្តភក្តិ គឺលោកស្រី​ Choi Soon Sil ​​រែអង្គាសប្រាក់ពីបណ្តាក្រុមហ៊ុនធំៗ ក្នុងនោះមានទាំងក្រុមហ៊ុន​ Samsung  ប្តូរនឹងការសន្យាផ្តាល់លក្ខណៈងាយស្រួល ក្នុងការរកស៊ី​។

លោកស្រី Park Geun Hye កើតឆ្នាំ​១៩៥២ ជាកូនស្រីអតីតប្រធានាធិបតី Park Chung Hee ដែលរងការធ្វើឃាត កាលពីឆ្នាំ​១៩៧៩។  លោកស្រីជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង នៅឆ្នាំ២០១៣ ក្លាយជាស្ត្រី​ដំបូងកាន់តំណែងប្រធានាធិបតី ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9237186