អតីតកីឡាករកីឡាករArsenal ម្នាក់គឺខ្សែប្រយុទ្ធ Jeremie Aliadiere និយាយថា Arsenal បានប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរមួយ នៅពេលដែលក្លឹបសម្រេចចិត្តមិនលក់ Aubameyangនៅពេលដែលមានសំណើរតម្លៃ ១០០ លានផោន។
លើសពីនេះ លោកនិយាយថា Arsenal គួរតែលក់ Auba ក្នុងពេលនេះទៅ ទោះជាក្នុងតម្លៃទាបក៏ដោយ ព្រោះក្នុងកុងត្រារបស់កីឡាកររូបនេះនៅសល់ត្រឹម១ឆ្នាំទៀតប៉ុណ្ណោះ។ បើមិនលក់គឺ Aubaនឹងចាកចេញក្នុងតម្លៃខ្លួនFree មិនខាន។
គួររម្លឹកផងដែរថា Barcelona Real madrid និង Intermilan សុទ្ធតែចាប់អារម្មណ៏ទៅលើ Aubameyang ស្របពេលដែលខ្សែប្រយុទ្ធរូបនេះ បានស៊ុតបញ្ចូលទីរហូតដល់ 61 គ្រាប់ ក្នុងការបង្ហាញខ្លួន 97 ប្រកួតអោយArsenal។