ខ្សែការពារស្លាបឆ្វេងដ៏ល្បីល្បាញរបស់ជម្រើសជាតិប្រេស៊ីល និង ក្លឹបអធិរាជស Real Madrid គឺលោក Roberto Carlos បាននិយាយថា កាលពីឆ្នាំ២០០៧ លោកបានជួបទៅនឹងប្រធានក្លឹប Chelsea គឺ លោក Roman Abramovich និង Peter Kenyon រួចរាល់ និងត្រៀមផ្ទេរទៅ Chelseaក្នុងតម្លៃខ្លួន Free។
កាលពីពេលនោះ លោកសម្រេចចិត្តថាចាកចេញពីReal Madrid បន្ទាប់ពីជោគជ័យ១១ឆ្នាំជាមួយក្លឹប។ លោកលើកឡើងថា លោកទទួលបានសំណើរ២ ដែលក្នុងនោះមាន Chelsea និង Fenerbahce។ តែចុងក្រោយ លោកបែរជាសម្រេចចិត្តរើសយក Fenerbahce ទៅវិញ។
គួររម្លឹកបានដែរថា Roberto Carlos បានឈ្នះពាន Champion Leagues ចំនួន៣ និង La Liga ចំនួន ៤ ជាមួយ Real Madrid។ ហើយកាលពីឆ្នាំ 2002 លោកក៏បានលើក World Cup ជាមួយ ប្រេស៊ីលផងដែរ។