Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រោះថ្នាក់ចរាចរណ៍ហាក់កើនឡើងពីម្សិលមិញ ដោយស្លាប់៤និងរបួស១១នាក់

ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស ៤នាក់បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់ ៨នាក់ ស្រាល ៣នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ។

បើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានបញ្ចេញទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៅថ្ងៃទី២០ ខែឧសភាម្សិលមិញ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន១៥នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ៧លើក។

គួរឱ្យដឹងដែរថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ រាជរដ្ឋាភិបាលបានអនុវត្តនច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយដាក់ទោសយ៉ាងធ្ងន់ធ្ងរលើជនណាល្មើសច្បាប់ ជាពិសេសបើកបរពេលស្រវឹង។ ការអនុវត្តនច្បាប់ផ្លូវគោកថ្មីនេះ ក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ និងខាតបង់ទ្រព្យសម្បត្តិទាំងគ្រួសារ និងប្រទេសជាតិ ធំធេងណាស់៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9237155