Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូរ៉េខាងជើង អំពាវនាវដល់សហគមន៍អន្តរជាតិ លុបចោលទណ្ឌកម្មសេដ្ឋកិច្ច

កូរ៉េខាងជើង បានអំពាវនាវឲ្យលុបទណ្ឌកម្មសេដ្ឋកិច្ច ​ក្នុងពេលដែល​​ពិភពលោកកំពុងរងការវាយលុកពីជំងឺឆ្លងកូវីដ​១៩ ។

សារព័ត៌មានក្យូដូ​ បានផ្សាយថា នៅក្នុងរបាយការណ៍ផ្ញើទៅកាន់អង្គការសុខភាពពិភពលោក ​ កាលពីថ្ងៃទី២០ ខែឧសភា កូរ៉េខាងជើងបានអំពាវដល់សហគមន៍អន្តរជាតិឲ្យលុបចោល​ទណ្ឌកម្មសេដ្ឋកិច្ច​ដល់ប្រទេសនះ​ ដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ​១៩​។

ទីក្រុងព្យុងយ៉ាង ក៏បានថ្កោលទោសអាមេរិកថា មិនមានសកម្មភាពសហការគ្នា ដើម្បីទប់ស្កាត់កូវីដ​១៩ បើទោះជាមានការព្រមានពី WHO ក្តី។ នៅពេលនេះ អាមេរិក បានព្យាយាមទម្លាក់ការទទួលខុសត្រូវ ទៅលើ​WHO និងចិន ទៀតផង​។

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនេះដែរ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង បានប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌មានថា កូរ៉េខាងជើង បានផ្អាករាល់សកម្មភាពពិភាក្សាជាមួយអាមេរិក រហូតដល់ការបោះឆ្នោតរួចរាល់ ហើយអាមេរិកមានរដ្ឋាភិបាលថ្មី ទើបបន្តពិភាក្សា។

សារព័ត៌មានរុស្ស៊ី Interfax បានដកស្រង់សម្តី ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចំានៅកូរ៉េខាងជើង លោក Alexander Matsegora បញ្ជាក់ថា «អំពីកិច្ចពិភាក្សា ជាមួយទីក្រុងវ៉ាស៊ីនតោន នាពេលកន្លងមក កូរ៉េខាងជើង ចាត់ទុកជារឿងអត់ន័យ ហើយនឹងគិតដល់កិច្ចពិភាក្សាថ្មី ក្រោយការបោះឆ្នោតអាមេរិក»។

ឯកអគ្គរដ្ឋទូតរុស្ស៊ី ក៏បានលើកឡើងផងដែរថា រុស្ស៊ីនឹងបន្តសកម្មភាព នាំចេញប្រេងទៅកាន់កូរ៉េខាងជើង ជាបន្តក្រោយការផ្អាកជាច្រើនខែ ដោយសារកូវីដ-១៩។ ជាមួយគ្នានេះ រុស្ស៊ីក៏បានឡើងគម្រោងផ្តល់ជំនួយ ស្រូវ​សាលី​ឲ្យទៅកូរ៉េខាងជើង មុនពេលប្រទេសនេះប្រមូលផលស្រូវ នៅចុងខែមិថុនា ខាងមុខ។ ការផ្តល់ជំនួយរបស់រុស្ស៊ី គឺដោយសារតែកូរ៉េខាងជើង ជួបគ្រោះរាំងស្ងួត ហើយប្រឈមនឹង​ការបិទប្រទេស​ដោយ​កូវីដ-១៩ ។ កាលពីពេលកន្លងមកថ្មីៗ រុស្ស៊ីក៏បានផ្តល់ជំនួយ ស្រូវសាលី២៥ពាន់តោនផងដែរ ដល់កូរ៉េខាងជើង៕ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9237084