កម្សាន្ត
ក្រោយរៀបការរួច Mew Nittha ត្រូវបានអ្នកគាំទ្រសង្កេតឃើញថា ផ្លាស់ប្ដូរស្ទីលតែងខ្លួនប្លែកជាងមុន
តារាស្រីលំដាប់ជួរមុខនៅប្រទេសថៃ Mew Nittha បានរៀបមង្គលការយ៉ាងធំកក្រើកជាមួយនឹងហាយសូរ Saint ជាមហាសេដ្ឋីប្រាក់វាល់លានប្រចាំប្រទេសថៃ កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២០។
ក្រោយរៀបការរួច តារាសម្ដែងស្រី Mew Nittha កាន់តែល្បីល្បាញខ្លាំងជាងមុន បន្ទាប់ពីនាងបានសម្ដែងក្នុងរឿងភាគមួយដែលមានចំណងជើងថា My Husband in Law ជាមួយកំលោះសង្ហា Mark Prin កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទាំងនៅក្នុងប្រទេសថៃនិងតាមបណ្ដាប្រទេសជាច្រើន។
ជាមួយគ្នានេះដែរ អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងនោះគឺ តារាស្រីរូបនេះហាក់ដូចជាប្ដូរស្ទីលតុបតែងខ្លួនប្លែកជាងមុន ដែលមើលទៅកាន់តែស្រស់ស្អាតនិងគួរឲ្យស្រលាញ់់ខ្លាំងជាងមុនទៅទៀត៕