សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកសមុទ្រ មកទើលើល្បាក់ថ្មពយតាមូង ជិតឆ្នេរសុខា ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា សាកសពមានឈ្មោះ TANG SHAOEN ភេទប្រុស ជនជាតិចិន មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ម្តុំសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បើតាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចជំនាញបានឱ្យដឹងថា សាកសពអាចស្លាប់ដោយសារលង់ទឹកប្រហែលជា ០៣ថ្ងៃមុន៕ ដោយ ៖ សុង យូ