Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទំនាស់រឿងដីធ្លី បងប្អូនឈ្លោះគ្នារហូតមានអ្នករងរបួសធ្ងន់បាក់ដៃ

សមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបានប្រើប្រាស់អំពើហិង្សាទៅលើប្អូនស្រីបង្កើត បណ្តាលឱ្យរងរបួសធ្ងន់សន្លប់នៅហ្នឹងកន្លែង ដោយសារទំនាស់ព្រំប្រទល់ដី កាលពីវេលាម៉ោង ១០និង២៥នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិបុសតូច ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា មុនពេលកើតហេតុគ្រួសារខាងលើមានការផ្ទុះជម្លោះពាក្យសម្តីនឹងគ្នាយ៉ាងខ្លាំងរឿងទំនាស់ព្រំប្រទល់ដីរបងជាច្រើនឆ្នាំកន្លងមកហើយ ស្រាប់តែជនសង្ស័យបានស្ទុះយកដំបងឬស្សីប៉ុនក.ដៃទៅវាយត្រូវចំកំភួនដៃខាងឆ្វេងជនរងគ្រោះ បណ្តាលឱ្យបាក់ដៃខាងឆ្វេង និងសន្លប់ស្តូបស្តឹងតែម្តង។

ជនបង្កមានឈ្មោះ គុយ ភាក អាយុ ៦៤ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះត្រូវជាប្អូនបង្កើតមានឈ្មោះ ខៅ ញាតិ ភេទស្រី អាយុ ៥០ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើដូចគ្នា។

បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងជាបណ្តោះអាសន្នសិន៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9235911