Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

CNCC និងក្លឹបបាល់ទាត់ពិភាក្សាគ្នាលើពានរង្វាន់សម្តេចតេជោ និងលីគកំពូលកម្ពុជា រដូវកាល២០២០

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបើកកិច្ចប្រជុំជាមួយក្លឹបបាល់ទាត់ទាំង១៣ ដោយពិក្សាការងារពាក់ព័ន្ធនឹងការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា នៃពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

កិច្ចប្រជុំនេះបានលើកការពិភាក្សា និងសំណូមពរនានា ស្តីពីការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និង លីគកំពូលកម្ពុជា រដូវកាល ២០២០ ប៉ុន្តែសេចក្តីសម្រេចយ៉ាងណានោះរង់ចាំការសម្រេចពីថ្នាក់ដឹកនាំរបស់ខ្លួន។

សូមរម្លឹកថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ទាំងពីរក្របខ័ណ្ឌនេះព្រមទាំងការប្រកួតយុវជនU16 និងU18 ក៏ត្រូវបានផ្អាកដំណើរការប្រកួតតាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០មកម្លេះ ដោយសារការចូលរួមទប់ស្កាត់នៃវិបត្តិជំងឺកូវីដ-១៩ ហើយរហូតមកដល់ពេលនេះការប្រកួតមិនទាន់ប្រកាសជាផ្លូវការឱ្យដំណើរការឡើងវិញនៅឡើយទេ។ ចំពោះការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២០ ត្រូវបានផ្អាកត្រឹមការប្រកួតជម្រុះថ្នាក់ខេត្ត ស្របពេលការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០២០ ផ្អាកត្រឹមសប្តាហ៍ទី៥ដោយក្រុមភ្នំពេញក្រោន ក្តោបក្តាប់ដំណែងលើកំពូលតារាងបណ្តោះអាសន្ន ក្នុងចំណោម៥ប្រកួត ដែលមាន១៣ពិន្ទុ រីឯក្រុមការពារម្ចាស់ដំណែងជើងឯក រដូវកាល ២០១៩ ព្រះខ័នរាជស្វាយរៀងកំពុងឈរនៅលេខ២ មាន១៣ពិន្ទុដែរ ហើយក្រុមរងជើងឯក ២០១៩ វិសាខា ឈរនៅលេខ៣ បណ្តោះអាសន្នជាមួយនឹង៩ពិន្ទុ៕ដោយ ហេង ណាលីន

from: https://tnaot.com/km/m/detail/article/9235810