Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្ត ០២គ្រឿង បុកគ្នាពេញទំហឹង រួចបន្តទៅបុករះផ្ទះប្រជាពលរដ្ឋបន្ថែមទៀត

រថយន្ត ០២គ្រឿង បុកគ្នាយ៉ាងពេញទំហឹង រួចបន្តទៅបុករះផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និងរងរបួស ០៤នាក់ នៅចំណុចគីឡូម៉ែត្រលេខ៣៥១-៣៥២ ស្ថិតក្នុងភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានរថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-8376 បើកបរដោយឈ្មោះ សុខ យាងភារុត ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិថ្មដាកើត ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តកំពង់ចាម ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុបានបែកកង់មុខ រេទៅបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាក Hyundai ដូចគ្នា ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0115 បើកបរដោយឈ្មោះ រ៉េត សារឹទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈម្ចាស់រថយន្តបែកកង់រងរបួសស្រាល។

បន្ទាប់មករថយន្តនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុកផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង បន្ថែមទៀតបណ្តាលឱ្យមនុស្ស ០២នាក់ ជាកូនម្ចាស់ផ្ទះរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ វាស់វែង និងធ្វើកំណត់ហេតុដើម្បីដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9235701