Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សិង្ហបុរីអនុញ្ញាតឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានចាប់ពីថ្ងៃទី២ ខែមិថុនា

ប្រទេសសិង្ហបុរី៖ អ្នកនាំពាក្យអាកាសចរណ៍បាននិយាយនៅថ្ងៃពុធនេះថា  ប្រទេសសិង្ហបុរីដែលជាមជ្ឈមណ្ឌលធ្វើដំណើរ និងទេសចរណ៍ក្នុងតំបន់នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិ Changi របស់ខ្លួនចាប់ពីថ្ងៃទី២ ខែមិថុនាតទៅ ។

បច្ចុប្បន្នអ្នកដំណើរបរទេសអាចធ្វើដំណើរឆ្លងកាត់ប្រទេសសិង្ហបុរីបានលុះត្រាតែពួកគេមានជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ដែលបានរៀបចំដោយរដ្ឋាភិបាលរបស់ពួកគេ។ នៅក្នុងខែមីនាភ្ញៀវទេសចរត្រូវបានហាមឃាត់មិនឱ្យចូល ឬឆ្លងកាត់ប្រទេសបាននោះទេ ដើម្បីប្រយុទ្ធប្រឆាំង នៃការរីករាលដាលមេរោគ Covid-19 ។

រូបតំណាង

អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរីបាននិយាយថា “នេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ប្រទេសសិង្ហបុរីក្នុងការបើកការដឹកជញ្ជូនតាមផ្លូវអាកាសជាបណ្តើរៗ ដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច និងប្រជាជនរបស់យើង ទន្ទឹមនឹងការធានានូវសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព” ។

រូបតំណាង

អាកាសយានដ្ឋានអន្តរជាតិ Changi គឺជាអាកាសយានដ្ឋានអន្តរជាតិមួយ ក្នុងចំណោមអាកាសយានដ្ឋានដែលមមាញឹកបំផុតនៅលើពិភពលោក ដែលកាលពីឆ្នាំមុនមានចំនួនអ្នកដំណើរប្រមាណជា ២៥,២០០នាក់នៅក្នុងខែមេសា បានធ្លាក់ចុះ ៩៩.៥ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ៕

ប្រែសម្រួដោយ៖ វិបុត្រ

ប្រភព៖ Bangkok post

from: https://tnaot.com/km/m/detail/article/9235650