Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​ប្រទេសកម្ពុជាបានអនុញ្ញាតឱ្យ​អ្នកទេសចរចំនួន៦ប្រទេសចូលមកទឹកដីកម្ពុជាវិញហើយ

កាលពីថ្ងៃពុធក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាបានប្រកាសថាប្រទេសកម្ពុជាបាន​អនុញ្ញាតឱ្យអ្នកដំណើរដែលមកពីប្រទេស​អ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្បាញ បារាំង និងសហរដ្ឋអាមេរិក​ចូលមកទេសចរណ៍វិញហើយ។ 

ទោះបីជាមានការបន្ធូរបន្ថយច្បាប់រឹតបន្តឹងក៏ដោយ​ អ្នកទេសចរបរទេសទាំងអស់​ត្រូវតែមាន​លិខិត​​ដែលបញ្ជាក់ថាពួកគេមិនបានឆ្លងវីរុស​ក្នុងរយៈពេលមិនឱ្យលើសពី៧២ម៉ោងមុនចូលមកដល់ប្រទេសកម្ពុជា និងភស្តុតាងនៃការធានារ៉ាប់រងសុខភាពដែលមានតម្លៃ ៥០០០០ដុល្លារក្នុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា។​ ​ក្រសួងសុខាភិបាលបានប្រកាសថា អ្នកទេសចរបរទេសដែលទើបតែមកដល់នឹងត្រូវ​ដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ​នៅកន្លែងរដ្ឋកំណត់ ប៉ុន្តែមិនបានបញ្ជាក់ទីតាំងនោះទេ។  លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដំណើរទាំងអស់ទាំងជនជាតិខ្មែរនិងបរទេសដែល​ធ្វើដំណើរមកប្រទេសកម្ពុជា​នឹងត្រូវ​ចូលមណ្ឌលរង់ចាំការធ្វើតេស្តវីរុសកូរ៉ូណា​ដែលលទ្ធផលនឹងចេញមកពីមន្ទីរពិសោធន៍ប៉ាស្ទ័រផ្ទាល់។ ​​

រូបតំណាង

នៅថ្ងៃសៅរ៍នេះ​ ក្រសួងបានប្រកាសថា អ្នកជំងឺចុងក្រោយ​ដែលមានផ្ទុកវីរុស​បានជាសះស្បើយ​ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ​ ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសក្នុង​តំបន់អាស៊ីអាគ្នេយ៍ដែលមិនមាន​ករណីនៃអ្នកឆ្លងវីរុសកូរ៉ូណា។ ប្រទេសកម្ពុជាបានរាយការណ៍ថា មានអ្នកឆ្លងវីរុសកូរ៉ូណាសរុបនៅក្នុងប្រទេសចំនួន ១២២នាក់ ​និងមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ ចាប់តាំងពីវា​លេចចេញពីប្រទេសចិននិងបានចាប់ផ្តើមរីករាលដាលពាសពេញពិភពលោកដោយមានអ្នកឆ្លងជាង ៤.៥ លាននាក់ និងបានសម្លាប់មនុស្សប្រហែល ៣០ម៉ឺននាក់​មក។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9235341