Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពាក្យចចាមអារ៉ាមទាក់ទងនឹងការណាត់ជួបគ្នារវាង T.O.P និង Kim Ga Bin

មានពាក្យចចាមអារ៉ាមទាក់ទងនឹងការណាត់ជួបគ្នារវាងលោក T.O.P សមាជិកក្រុម BIGBANG និងកញ្ញា Kim Ga Bin បានលេចចេញតាមប្រព័ន្ធអ៊ីនធើណិត ហើយផលិតកម្ម YG Entertainment ក៏បានបកស្រាយពាក់ព័ន្ធនឹងរឿងនោះ ។

កាលពីថ្ងៃទី២០ ខែឧសភានេះ សារព័ត៌មាន Chinese media outlet Sina បានរាយការណ៍ថា លោក T.O.P មានទំនាក់ទំនងជាមួយ Kim Ga Bin ដែលធ្លាប់លេចមុខក្នុងកម្មវិធី Mnet ដែលមានចំណងជើងថា “Love Catcher 2” កាលពីឆ្នាំមុន។ របាយការណ៍របស់សារព័ត៌មានមួយនេះ ក៏បានបង្ហាញរូបថតរបស់លោក T.O.P ញញឹម និងដៃរបស់លោកបានដាក់ទៅលើស្មារបស់ Kim Ga Bin ហើយរូបថតមួយនេះត្រូវបានបង្ហោះនៅក្នុងគណនី Instagram ផ្ទាល់ខ្លួនរបស់នាង ប៉ុន្តែក៏ត្រូវបានលុបចោលបាត់ទៅហើយ។

យោងតាមរបាយការណ៍នេះ ភ្នាក់ងាររបស់ផលិតកម្ម YG Entertainment បានប្រាប់ទៅសារព័ត៌មាន Newsen ថា “យើងមិនអាចបញ្ជាក់ពីព័ត៌មានលម្អិតនៃជីវិតផ្ទាល់ខ្លួនសិល្បកររបស់ពួកយើងបានទេ ហើយពួកយើងស្នើសុំការយោគយល់ពីអ្នកទាំងអស់គ្នាផងដែរ ។

ជាមួយគ្នានេះដែរ Kim Ga Bin បានចុះកុងត្រាជាមួយផលិតកម្ម SM C&C កាលពីខែកុម្ភៈកន្លងទៅ ហើយបានប្រកាសពីគម្រោងក្នុងការសម្តែងខ្សែភាពយន្តភាគថ្មីខាងមុខនេះ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ soompi

from: https://tnaot.com/km/m/detail/article/9235007