Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រោយលើកពេល២ដង ទីបំផុតការប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍លើកទី១០ ត្រូវលុបចោលហើយ

ភ្នំពេញ៖ ការប្រកួតកីឡាជនពិការសម្រាប់តំបន់អាស៊ីអាគ្នេយ៍លើកទី១០ ដែលជាព្រឹត្តិការណ៍រៀបចំជារៀងរាល់ ២ឆ្នាំម្ដង នៅប្រទេសហ្វីលីពីន ត្រូវបានលុបចោលជាផ្លូវការហើយ ដោយសារតែវិបត្តិកូវីដ១៩។

គណៈកម្មាធិការរៀបចំការប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍នៃប្រទេសហ្វីលីពីន បានត្រៀមដាក់កីឡាចំនួន ២០ប្រភេទ សម្រាប់ការប្រកួតលើកទី១០នេះ។ ខណៈបាវចនាសម្រាប់អាស៊ានប៉ារ៉ាហ្គេមលើកទី១០ នេះ ដូចគ្នាទៅនឹងបាវចនារបស់ស៊ីហ្គេម លើកទី៣០ គឺយើងឈ្នះតែមួយ (WE WIN AS ONE)។

គួរឱ្យដឹងថា ព្រឹត្តិការណ៍នេះ បានលើកពេល ២ដងរួចមកហើយ ដោយដំបូងឡើយ គឺគ្រោងធ្វើនៅ ១ខែក្រោយបន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ២០១៩ ប៉ុន្តែដោយសារបញ្ហាបច្ចេកទេស ក៏បានលើកទៅខែមីនា និងលើកសារជាថ្មីដោយសារវិបត្តិមេរោគកូវីដ១៩ រហូតដល់ខែតុលា រួចឈានទៅដល់លុបចោលនៅពេលនេះផ្ទាល់តែម្ដង។

ជាមួយគ្នានេះ អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា លោក យី វាសនា បានបញ្ជាក់ថា សម្រាប់កម្ពុជាបានប្រកាសដាក់កីឡាចំនួន ៩ប្រភេទ សម្រាប់ការចូលរួមប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីននេះ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9235005