Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃរំពឹង នឹងមានវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅឆ្នាំក្រោយ

ក្រោយការធ្វើតេស្ដទទួលបានលទ្ធផលវិជ្ជមានទៅលើសត្វកណ្ដុររួចមក ធ្វើឲ្យថៃ រំពឹងថា​ នៅក្នុងប្រទេសថៃ​ នឹងមានវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ នៅឆ្នាំក្រោយនេះ។

មន្រ្ដីជាន់ខ្ពស់របស់ប្រទេសថៃ បានថ្លែង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ថា ថៃរំពឹងយ៉ាងមុតមាំថា​ ថៃនឹងមានវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ១៩ នៅឆ្នាំក្រោយនេះ។ ការអះអាងរបស់មន្រ្ដីថៃបែបនេះ បានកើតឡើង ក្រោយទទួលបានលទ្ធផលវិនិច្ឆ័យវិជ្ជមាន ទៅលើសត្វកណ្ដុរ។

លោកវេជ្ជបណ្ឌិត Taweesin Wisanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩​​របស់រដ្ឋាភិបាលថៃ បានថ្លែងថា ក្រោយការធ្វើតេស្ដទៅលើសត្វកណ្ដុរ ប្រកបដោយជោគជ័យនោះមក ថៃនឹងចាប់ផ្ដើមធ្វើតេស្ដវ៉ាក់សាំង mRNA (messenger RNA) ទៅលើសត្វស្វា​ នៅសប្ដាហ៍ក្រោយ។ វ៉ាក់សាំងរបស់ថៃ រំពឹងថា នឹងត្រូវប្រើប្រាស់ នៅឆ្នាំក្រោយនេះ។

ទោះជាយ៉ាងណា​ អង្គការសុខភាពពិភពលោក ហៅកាត់ WHO កាលពីខែមេសា ឆ្នាំ២០២០ បានព្រមានថា វ៉ាក់សាំង អាចនឹងចំណាយពេល យ៉ាងហោចណាស់ ក៏១២ខែផងដែរ។ រីឯវ៉ាក់សាំងរបស់ថៃ ក៏កំពុងត្រូវអភវិឌ្ឍ ដោយវិទ្យាស្ថានវ៉ាក់សាំងជាតិ,​ នាយកដ្ឋានវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដ និងមជ្ឈ​មណ្ឌលស្រាវជ្រាវវ៉ាក់សាំង នៃសាកលវិទ្យាល័យ Chulalongkorn ។

បើគិតត្រឹមរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅក្នុងប្រទេសថៃ មានអ្នកឆ្លងកូវីដ១៩ ចំនួន ៣ ០៣៤នាក់ ស្លាប់៥៦នាក់ និងជាសះស្បើយ ២ ៨៨៨នាក់។ ដោយឡែក នៅទូទាំងពិភពលោកវិញ មានអ្នកឆ្លង ចំនួន ៥ ០០២ ២៤៧នាក់​​​ ស្លាប់៣២៥ ១៧២នាក់ និងជាសះស្បើយ ១ ៩៧១ ១៩៣នាក់៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9235004