Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

PSG ក្លាយជាដៃគូប្រជែងរបស់ Real Madrid ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Haaland

ក្លិបបាល់ទាត់អ្នកមានបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា កំពុងតាមប្រមាញ់ទៅលើខ្សែប្រយុទ្ធ Erling Haaland របស់ក្លិប Borussia Dortmund ហើយក៏ត្រូវធ្វើការប្រជែងគ្នាជាមួយ Real Madrid ផងដែរនៅរដូវក្តៅនេះ។

ខ្សែប្រយុទ្ធសញ្ជាតិន័រវែសរូបនេះ បានផ្លាស់ចេញពីក្លិប Salzburg មកចូលរួមជាមួយ Dortmund កាលពីខែមករា កន្លងទៅ ហើយកំពុងបង្ហាញទម្រង់លេងយ៉ាងល្អនៅទឹកដីអាល្លឺម៉ង ដោយរកបាន ១០ គ្រាប់ពីការបង្ហាញខ្លួនត្រឹមតែ ៩ ប្រកួតប៉ុណ្ណោះ។ Haaland ត្រូវបានក្លិប Real Madrid ចាប់អារម្មណ៍ចង់បានយ៉ាងខ្លាំងនៅរដូវក្តៅនេះ ក្រោមការដឹកនាំរបស់លោក Zidane ដែលកំពុងត្រូវការកម្លាំងប្រយុទ្ធបន្ថែម។

យ៉ាងណាមិញបើតាមកាសែត Marca បានចុះផ្សាយថា PSG នឹងក្លាយជាក្លិបដែលត្រូវធ្វើការប្រជែងជាមួយ Real Madrid នៅរដូវក្តៅនេះ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Haaland។ PSG ចង់បានខ្សែប្រយុទ្ធសញ្ជាតិន័រវែសរូបនេះ មកជំនួសខ្សែប្រយុទ្ធ Edinson Cavani និង Mauro Icardi ដែលនឹងត្រូវចាកចេញនៅរដូវក្តៅនេះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9234881