នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយបានចេញសេចក្តីជូនដំណឹងអំពីព្យុះដល់ប្រជាជនថៃ ដោយប្រកាសថានឹងមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់រហូតដល់ថ្ងៃព្រហស្បតិ៍ដែលបង្កឡើងដោយព្យុះត្រូពិច cyclone Amphan នៅឈូងសមុទ្រ Bengal ។
កាលពីថ្ងៃអង្គារនាយកដ្ឋានបានប្រកាសថា ព្យុះ cyclone Amphan កំពុងតែរំកិលទៅភាគឦសានហើយត្រូវបានគេព្យាករណ៍ថានឹងធ្វើឱ្យមានការបាក់ដីនៅប្រទេសឥណ្ឌានិងបង់ក្លាដែសនៅសប្តាហ៍នេះ។ ព្យុះនេះនឹងធ្វើឱ្យខ្យល់មូសុងនិរតីឆ្លងកាត់សមុទ្រ Andaman និងឈូងសមុទ្រថៃ។ ដូច្នេះក្រសួងឧតុនិយមបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងស្ទើរតែគ្រប់ខេត្តទាំងអស់នៅក្នុងប្រទេសថៃ។
នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយកំពុងធ្វើការជាមួយអាជ្ញាធរនៅទីក្រុងបាងកកនិងខេត្តចំនួន ៦២ដែលអាចរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់រហូតដល់ថ្ងៃទី ២១ ខែឧសភា។
ក្នុងចំណោមខេត្តទាំង ៦២ ដែលរងផលប៉ះពាល់មាន ១៣ខេត្តដែលស្ថិតនៅភាគខាងជើង ១៨ខេត្តនៅភាគឦសាន ១៥ខេត្តនៅតំបន់វាលទំនាបកណ្តាល ៧ ខេត្តនៅភាគខាងកើត និងមាន៩ខេត្តនៅភាគខាងត្បូង។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post